បាងកក៖ ប្រធានបក្សប្រឆាំងថៃ ទាមទារឲ្យ នាយករដ្ឋមន្រ្តី បង្ហាញពីគោល ជំហរច្បាស់លាស់ ចំពោះការកាពារ ផល ប្រយោជន៍ នៅតំបន់ត្រួតស៊ីគ្នា ថៃ-កម្ពុជា ហើយបក្សប្រឆាំងត្រៀម ជួយក្នុងបញ្ហានេះ។
យោងតាមគេទំព័រ INN នៅថ្ងៃ ចន្ទ ទី ២៨ ខែ មករា នេះបានឲ្យដឹងថា លោក អាប់ភិស៊ីត វេចាជីវ៉ា ប្រធានបក្ស ប្រជាធិបតេយ្យ (បក្សប្រឆាំង) បានថ្លែងទាមទារ នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណវ៉ាត្រា រួមទាំងគណៈរដ្ឋមន្រ្តី បង្ហាញពីគោលជំហរច្បាស់លាស់ ជុំវិញតំបន់ជម្លោះប្រាសាទព្រះវិហារ ឬហៅថា តំបន់ត្រួតស៊ីគ្នា ថៃ-កម្ពុជា ដើម្បីរក្សាអធិបតេយ្យរបស់ប្រទេស។
លោក អាប់ភិស៊ីត បានបន្តទៀតថា ការបង្ហាញជំហរច្បាស់លាស់របស់រដ្ឋាភិបាលក្រុង បាងកក បក្សឆាំងស្វាគមន៍ ផ្តល់កិច្ចអន្តរាគមន៍ នានា ដល់រដ្ឋាភិបាល ក្នុងសំណុំរឿងប្រាសាទព្រះវិហារ តែបើរដ្ឋាភិបាល នៅតែបន្តការយករឿង ព្រះវិហារ វាយប្រហារ ផ្នែកនយោបាយចំពោះបក្សប្រឆាំង ជាអ្វីដែលលោកជឿជាក់ ថាប្រទេសថៃនឹងបាត់ ផលប្រយោជន៍ ជាក់ជាមិនខាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល