ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ផ្ទាំងទឹកកកដ៏ធំ នៅក្នុងសមុទ្រ Arctic នឹងរលាយនៅក្នុងរដូវក្តៅឆ្នាំនេះ។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិដ្ឋន័យព្រិល និងទឹកកក បានអៈអាងថា ទំហំផ្ទាំងទឹកកកដ៏ធំមហាសាលនៅសមុទ្រ Arctic ប្រមាណជា ១,៥៨លានម៉ាយការ៉េ នឹងរលាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត នេះគឺបណ្តាលមកពីការផ្លាស់ប្តូរកាសធាតុមិនទៀងទាត់នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលធ្វើឱ្យកំដៅផែនដីកើនឡើងជាបន្តបន្ទាប់។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលផ្ទាំងទឹកកយក្សនេះ បានរលាយកាន់តែតូចទៅៗ ហើយកាលពីឆ្នាំ ២០០៧ ផ្ទាំងទឹកកកនេះក៏បានរលាយម្តងដែរ នៅក្នុងទំហំប្រមាណជា ១,៦១លានម៉ាយការ៉េ៕

ដោយ៖ វណ្ណៈប្រភព៖ dailymail