ចិន៖ ថ្មីៗ នេះ ស្ថានីយឧតុនិយមចិន បានចេញផ្សាយរូបគំនូរ ត្រង់ចំណុចពណ៌លឿងលើផែនទី បង្ហាញ និងដាស់តឿន ប្រជាពលរដ្ឋ ពីទីតាំងដែលខ្យល់ព្យុះនឹងទៅដល់តំបន់ដែលពួកគេរស់នៅ ដើម្បីត្រៀមខ្លួនការពារពីខ្យល់ព្យុះមូសុង Kai-Tak។

យោងតាមបណ្តាញសារពត៌មាន  xinhuanet  បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា នៅក្នុងប្រទេសហ្វីលីពីន  ខ្យល់ព្យុះមូសុង   Kai-Tak បានបង្កឱ្យរអិលបាក់ដី  និងបំផ្លាញតំបន់មួយចំនួនទៀត  នៅក្នុងខេត្ត  Isabela នៅភាគខាងជើងប្រទេសហ្វីលីពីន។

អាជ្ញាធរឧតុនិយមចិន បានអៈអាងថា   ខ្យល់ព្យុះមូសុង Kai-Tak   បច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់  ភាគខាងជើងតំបន់ Luzon   ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសចិន  ហើយកំពុងតែបន្តធ្វើទៅកាន់ទិសពាយព្យ ក្នុងល្បឿន ១៥ ទៅ ២០គីឡូម៉ែត្រ ក្នុង ១ម៉ោង៕

width=456

 

ដោយ៖ វណ្ណៈប្រភព៖ xinhuanet