អេស្បាញ៖ មានភ្លើងឆេះព្រៃមួយយ៉ាងខ្លាំង បានកើតឡើង នៅតំបន់ភាគខាងជើងខេត្តGirona ប្រទេសអេស្បាញ ជាប់ព្រំប្រទល់ប្រទេសបារាំង កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២។
យោងតាមអាជ្ញាធរនៅកន្លែងកើតហេតុ បានឱ្យដឹងថា ភ្លើងឆេះព្រៃបានឆេះនៅក្នុងតំបន់ព្រៃឈើធំៗ ២កន្លែង ដែលនៅជាប់ព្រំប្រទល់ប្រទេសអេស្បាញ និងប្រទេសបារាំង បានសម្លាប់ជីវិតមនុស្ស ៤នាក់ និងបានដុតបំផ្លាញព្រៃឈើចំនួន ១៣,០០០ហិកតា។
ក្រុមអាជ្ញាធរ បានបន្តទៀតថា មានក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើន ទាំងនៅលើដី និងនៅលើអាកាស កំពុងតែបន្តពន្លត់ភ្លើងយ៉ាងមមាញឹក ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆាបឆេះរាលដាលបន្ត ទៅកាន់តំបន់ផ្សេងទៀត៕




ដោយ៖ វណ្ណៈប្រភព៖ chinadaily