ព័ត៌មានអន្តរជាតិ ៖ ជនជាតិបារាំង ៨ នាក់ គឺជាជនរងគ្រោះស្លាប់ ក្នុងចំណោមជនរងគ្រោះស្លាប់បាត់ បង់ជីវិតទាំង ១០ នាក់ នៅពេលដែលយន្តហោះចម្បាំង Greek បានធ្លាក់និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ អំឡុងពេលដែលមានការហោះឡើង នៅឯមូលដ្ឋាន ទ័ព ក្នុងប្រទេស អេស្ប៉ាញ ។
ប្រភពពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ៖ យន្តហោះចម្បាំង F-16 បានបាត់បង់ថាម ពល lost power ខណៈវិនាទីនោះបានធ្លាក់និងផ្ទុះឆេះតែម្តង នៅឯមូលដ្ឋានទ័ពអាកាស Los Llanos ក្នុងក្រុង Albacete ភាគខាងត្បូង ឆៀងខាងកើត ប្រទេស អេស្ប៉ាញ ។ រដ្ឋមន្រ្តី ក្រសួង ការពារជាតិប្រ ទេសអេស្ប៉ាញ អោយដឹងថា ហោចណាស់ យន្តហោះ ៥ គ្រឿងផ្សេងទៀត ខូចខាតយ៉ាងដំណំ ។
សារព័ត៌មានក្នុងស្រុក ធ្វើសេចក្តីរាយការណ៍អោយដឹងថា ពីលុតពីរនាក់ បាន ស្លាប់បាត់បង់ជីវិត ក្នុង ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះលើកនេះ ក្រោយពី ពីលុតម្នាក់ ក្នុងចំណោម ២ នាក់នេះ បានធ្វើ អោយមានកំហុសឆ្គងក្នុងការប្រតិបត្តិការសមយុទ្ធ ។ របាយការណ៍បញ្ជាក់អោយដឹងថាលោក Jean- Yves Le Drian រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រទេស អេស្ប៉ាញ នឹងធ្វើដំណើរ ដល់ កន្លែងកើតហេតុ អំ ឡុងថ្ងៃអង្គារនេះ ។ ដោយឡែក បើតាមការគូសបញ្ជាក់អោយដឹងថា ជនរងគ្រោះមានរបួសធ្ងន់ស្រាល ទាំងអស់ ភាគច្រើនគឺជា ជនជាតិបារាំង និង អ៊ីតាលី ។
គួររំឮកថា ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំងនៅឯមូលដ្ឋានទ័ពអាកាសនាវិនាទីហោះឡើង លើកនេះ បានកើតឡើង កាលពីអំឡុងថ្ងៃច័ន្ទម្សិលមិញនេះ វេលា ម៉ោង ១៥ និង ៣០ នាទីរសៀល (ម៉ោងក្នុងស្រុក ប្រទេស អេស្ប៉ាញ) នៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែង មានរយៈចម្ងាយ២៦០គ.ម ភាគខាងត្បូងឆៀងខាងកើត ទីក្រុង Madrid ។ គួរ បញ្ជាក់ថា ក្រុមការងារ កង កម្លាំង យោធា មកពី សហរដ្ឋអាមេរិក ដាណឹម៉ាក់ អាល្លឹម៉ង ប៊ែលហ្ស៊ិក និង ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍អោយ ដឹងថា ឈរជើងនៅមូលដ្ឋានទ័ពខាងលើ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី