ក្រចេះ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យ ឆាបឆេះ អស់ទាំងស្រុង ខណៈដែលម្ចាស់លង់លក់ក្នុងដំណេកនៅ ដើមឆ្នាំថ្មី ស្ថិតក្នុងភូមិ-ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោងទៀបភ្លឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ខណៈដែលម្ចាស់កំពុងស្កប់ ស្កល់ក្នុងដំណេក ស្រាប់តែចង្កៀងប្រេងកាតបានដួលបណ្តាលឲ្យឆាបឆេះបង្កជាអគ្គិភ័យឆេះអស់ ផ្ទះមួយខ្នង ធ្វើពីឈើ ដោយគ្មានអ្នកជួយអន្តរាគមន៍ទាន់ពេលវេលាឡើយ។

ការឆាប់ឆេះសមត្ថកិច្ចមិនប្រាប់ឲ្យដឹងពីទំហំ នៃការខូចខាត់នោះទេ តែទោះជាយ៉ាងណាអគ្គិភ័យនេះ មិនបណ្តាល ឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

/

/

 

ផ្តល់សិទ្ធដោយ៖ ដើមអំពិល