រថយន្ដ Ferrari ជាង ៩៦០គ្រឿង បានបង្កើតជាក្បួនរថយន្ដដ៏ធំអស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ដ្ររបស់ក្រុមហ៊ុនរថយន្ដប្រណិត។

ព្រឹត្ដិការណ៍នេះ ត្រូវបានបង្កើតឡើងនៅលើផ្លូវប្រណាំងរថយន្ដ F1 Silverstone របស់អង់គ្លេស ដែលមានវត្តមានរបស់រថយន្ដ Ferrari ចំនួន ជាង ៩៦៤គ្រឿង ច្រើនជាង ២ដង បើធៀបនឹងព្រឹតិ្ដការណ៍ដូចគ្នានេះ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៨ ដោយមានរថយន្ដ Ferrari ៤៩០គ្រឿងចូលរួម នៅលើផ្លូវប្រណាំង Fuji របស់ជប៉ុន។

បើទោះជាមិនទាន់ត្រូវបានទទួលស្គាល់ដោយ Guinness ប៉ុន្ដែ នេះពិតជាមហាក្បួនរថយន្ដដែលមិនធ្លាប់មានពីមុនមករបស់ Ferrari ។

នៅលើផ្លូវប្រណាំង Silverstone នៅអង់គ្លេស រថយន្ដនាំមុខគេគឺ Ferrari 458 Spider បើកបរដោយអ្នកប្រណាំង F1 Felipe Massa ជនជាតិប្រេហ្សីល។

 
/
//
ដោយ ៖ សូរីយ៉ាប្រភព ៖ DT