ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌ ដូនពេញ ដែលប្រចាំការនៅគោលដៅ ក្នុងផ្សារកណ្ដាល បានឃាត់ខ្លួននារីវ័យក្មេង ម្នាក់ ក្រោយពីធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ដៃiPhone4s ខណៈដែល ម្ចាស់ទូរស័ព្ទ កំពុងអង្គុយធ្វើក្រចក ហើយទុកទូរស័ព្ទនៅ ក្នុងទូដាក់ក្រចក ។

ការភ្ញាក់ផ្អើលចាប់ចោរឆក់ទូរស័ព្ទខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតូបលេខ៤៨ តូបធ្វើក្រចក ក្នុងផ្សារ កណ្ដាល ភូមិ៦ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។

យោងតាមរបាយការណ៍របស់នគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថា ជន សង្ស័យរូបនេះ ឈ្មោះសូផាតម៉ូនីកា អាយុ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិន ពិត ប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ ដោយឡែកជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទឈ្មោះកុយ ធីតា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ កាបូប ស្នាក់នៅ ផ្ទះលេខ១១z ផ្លូវលេខ២២៦ សង្កាត់ផ្សារ ដើមគ ខណ្ឌទួល គោក ។

បើយោងតាមរបាយការណ៍របស់នគរ បាលបានបន្ដទៀតថា នៅវេលាម៉ោងកើត ហេតុខាងលើ នៅពេល ដែលជនរងគ្រោះចូល ទៅធ្វើក្រចក នៅតូបកើតហេតុ ក៏ទុកទូរ ស័ព្ទដៃ IPhone4s ពណ៌ស នៅក្នុងទូ ដាក់ថ្នាំក្រចក រួចក៏អង្គុយធ្វើក្រចកធម្មតា។ ពេលនោះស្រាប់តែលេចមុខជនសង្ស័យចូល មកបន្លំលួច យកទូរស័ព្ទ ដាក់ក្នុងហោប៉ៅរបស់ ខ្លួនបម្រុងរត់គេច ប៉ុន្ដែត្រូវម្ចាស់ទូរស័ព្ទ ឃើញទាន់ ក៏ស្រែកឆោឡោ ក៏ត្រូវបានកម្លាំង នគរបាលផ្នែកព្រហ្មទណ្ឌរបស់ខណ្ឌដូនពេញ ដែលយាមប្រចាំការនៅក្បែរនោះ ចេញមក ឃាត់ខ្លួនភ្លាមៗតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល