ប៉ូលិស​ឥណ្ឌា​​រាយការណ៍​​កាលពីថ្ងៃទី​​១២ មករា ថា​ សីតុណ្ហ​ភាព​​​ត្រជាក់ខ្លាំង និងខ្យល់​ត្រជាក់​​​បោកបក់​​មកពី​ជួរភ្នំ​​ហ៊ី​ម៉ា​ឡៃ​យ៉ា បណ្តាល​ឱ្យ​អ្នកគ្មាន​ទីជំរក​​១៣នាក់ស្លាប់​នៅភាគ​ខាង​ជើង​ឥណ្ឌា ធ្វើ​ឱ្យ​តុល្យការ​​សរុប​នៃ​ជនរង​​គ្រោះ​​​ ដោយសារ​​រលកធាតុ​អាកាស​​ត្រជាក់​​ខ្លាំង​ឡើង​ដល់​​១២៩​នាក់​ហើយ ។​#សីតុណ្ហ​ភាព​បានធ្លាក់​ចុះ​ដល់​​​១អង្សា​សេ ក្នុង​​តំបន់​មួយ​​ចំនួននៃ​រដ្ឋ​​អ៊ុតតាប្រាដេស នាសប្តាហ៍​​​នេះ​ និង​ចុះ​​រហូត​ដល់​​​០,៦អង្សា​នៅទីក្រុង​​អាហ្គ្រ ជាទីក្រុង​​​មាន​ប្រាសាទ​​ TAJ MAHAL។ មនុស្ស​​​​១៣នាក់ ​បានស្លាប់ កាលពី​យប់ថ្ងៃទី​​១១ ទៅ​​១២ មករា ​ក្នុងរដ្ឋ​​អ៊ុតតាប្រា​ដេស​ ទោះបីជា​មានការ​ចែកចាយ​​ភួយ និង​​អុស​ដុត​​​កំដៅ​ដោយ​អាជ្ញាធរ​​ក៏ដោយ ។ មនុស្សយ៉ាង​​តិច​​២៨​នាក់​ទៀតបាន​ស្លាប់​ក្នុងរដ្ឋ​ប៊ីហា និង​រដ្ឋ JHAR-KHAND ព្រមទាំង​​ក្នុងរដ្ឋធានី​​ញូវ​ដែល្លី ក្នុង​ឱកាស​​នៃ​រលក​ត្រជាក់​​ខ្លាំង ដែល​ចាប់​ផ្តើម​​តាំង​ពី​​​៣សប្តាហ៍​​មកហើយ ៕