ខ្សែវីដេអូមួយត្រូវបានអ្នកប្រើប្រាស់ម្នាក់បង្ហោះលើអ៊ីនធឺណេតបានឲ្យឃើញថា ប៊ូតុងបិទបើក(Power Button) របស់ iPhone 5 មិនអាចដំណើរការបាន ក្រោយពីប្រើប្រាស់បានតែបីសប្តាហ៍។ក្រោយពីចុចប៊ូតុងបើកទូរស័ព្ទជាច្រើនដង ស្មាតហ្វូនដំណើរការតែពីរបីដងប៉ុណ្ណោះ។ អ្នកប្រើប្រាស់ស្មាតហ្វូននេះ ក៏ទាក់ទងទៅក្រុមហ៊ុនដើម្បីប្តូរយក iPhone 5 ថ្មីមួយគ្រឿងទៀត។

នេះមិនមែនជាលើកដំបូងឡើយ ដែលគំរូស្មាតហ្វូនiPhone ជំនានន់ទី6 របស់ Apple មានបញ្ហា។មុននេះប៉ុន្មានថ្ងៃ អ្នកអភិវឌ្ឍន៍ Application iOS ម្នាក់ក៏បានរកកំហុសនៅលើអេក្រង់ពេល Scroll លឿន។
ពេលអ្នកប្រើប្រាស់ធ្វើការ Scroll លឿនលើអេក្រង់ iPhone 5 តាមទិសខ្វែងពីលើចុះក្រោម( ពីជ្រុងខាងលើផ្នែកខាងឆ្វេង ចុះមកជ្រុងខាងក្រោមផ្នែងខាងស្តាំ រឺពីជ្រុងខាងលើផ្នែកខាងស្តាំ ចុះមកជ្រុងខាងក្រោមផ្នែកខាងឆ្វេង) ពេលនោះអេក្រង់ iPhone 5 អាចនឹងគាំង រឺមិនស្គាល់ការបញ្ជារបស់ម្រាមដៃ។ បច្ចុប្បន្ន Apple នៅមិនទាន់មានការស្រាយបញ្ជាក់ណាមួយ ជាផ្លូវការឡើយលើបញ្ហាខាងលើទាំងអស់នេះ៕
ដោយ៖ សិលាប្រភព៖ zng