គេហទំព័រព័ត៌មាន Windows Phone, WPCentral កាលពីពេលថ្មីៗនេះ បានបង្ហោះនូវរូបភាពមួយសន្លឹក ដែលត្រូវបានគេគិតស្មានថា វាជាគំរូរបស់ Nokia Lumia 950 - ជំនាន់បន្ទាប់របស់ Lumia 920។ បើនិយាយពីរូបរាងផ្ទៃខាងមុខ ប្រៀបធៀបជាមួយ Lumia 920, Lumia 950 មានរាងជ្រុងៗជាងនៅផ្នែកគែមៗ បណ្តាផ្នែករាងមូលៗ ហាក់ដូចជាមិនឃើញមានទៀតទេ។ ក្នុងនោះ Logo WP8 នៅប៊ូតុង Home លើ 950 មានទំហំធំជាងច្រើន ហើយហាក់ដូចជាប្រភេទប៊ូតុងរឹង មិនមែនប្រភេទTouchscreen ដូចសព្វថ្ងៃនេះទេ។ គួរឲ្យសោកស្តាយ ដែលពួកយើងមិនអាចមើលឃើញភាពផ្លាស់ប្តូរនៃផ្នែកខាងក្រោយ ក៏ដូចជាបណ្តាផ្នែកគែមៗទាំងអស់។

បើនិយាយពីរូបសណ្ឋាន Lumia 950 ត្រូវបានគេប៉ាន់ស្មានថា នឹងប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8, បំពាក់នូវអេក្រង់ AMOLED កំរិតពន្លឺ 1280 x 768, camera មានកំរិត Pixel ខ្ពស់ជាង 920និងមានអំពូល flash Xenon, RAM 2GB, ថ្មរបស់ 950 តាមការសន្និដ្ឋាន នឹងមានបរិមាណដ៏អស្ចារ្យមួយ តែច្បាស់ថាប៉ុន្មាន mAh នោះគឺនៅស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។
ជាចុងក្រោយ តាមប្រភពបានរំលឹកថា នេះគ្រាន់តែជា Version គំរូរបស់ Lumia 950 ប៉ុណ្ណោះ ដូច្នេះវានឹងមានការផ្លាស់ប្តូរច្រើនទៀតពីខាង Nokia ពេលពួកគេណែនាំដល់អ្នកប្រើប្រាស់៕
ដោយ៖ សិលាប្រភព៖ TTE