ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីសប្រចាំតំបន់  បានធ្វើការចាប់ឃាត់ខ្លួនក្មេងប្រុសតូច ៥នាក់ អាយុចន្លោះពី ១១ ទៅ ១៥ ឆ្នាំ  ពីបទសង្ស័យ  ធ្វើអោយមានការឆាបឆេះ ក៏ដូចជាផ្ទុះឆេះ សាលារៀនមួយកន្លែង នៅក្នុងតំបន់ Lancashire ប្រទេសអង់គ្លេស នេះបើយោងតាមការដកស្រង់សារព័ត៌មាន ពីទីភ្នាក់ងារបរទេស ស្កាយ​។

width=439

គួររំឭកផងដែរថា   ករណីផ្ទុះឆាបឆេះមួយនេះ  បានកើតឡើង  កាលពីរសៀល ថ្ងៃអាទិត្យម្សិលមិញនេះ    នៅឯវិទ្យាល័យ   Leyland  St Mary's  High School  មានទីតាំងនៅតាមបណ្តោយផ្លូវ Royal Avenue តំបន់ Lancashire ភាគពាយព្យ ប្រទេសអង់គ្លេស ។

width=436

យ៉ាងណាមិញ    ប្រភសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែម  អោយដឹងផងដែរថាក្រុមមន្រ្តីប៉ូលីស   ប្រចាំតំបន់បានធ្វើការបង្ហោះជាព័ត៌មាន  នៅលើ  Twitte r​ អោយដឹងថានៅក្នុងករណីផ្ទុះឆេះវិទ្យាល័យខាងលើនេះ    ក្មេងប្រុស ៥ នាក់  មានអាយុពី ១១ ទៅ១៥ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ពីបទបង្កជាគ្រោះអគ្គីភ័យ ។

width=432

ផ្ទុយទៅវិញ   បើយោងតាមសេចក្តីថ្លែងការណ៍  របស់គេហទំព័រវិទ្យាល័យមួយនេះ អោយដឹងថា     សាលានឹងបើកដំណើរការ  ជាធម្មតាវិញនៅថ្ងៃអង្គារស្អែកនេះ  ស្របពេលដែលគ្រោះអគ្គីភ័យមួយនេះ   បានធ្វើអោយខូចខាតច្រើនគួរសម ។  គួរបញ្ជាក់ផងដែរថា  ព័ត៌មានលម្អិតនៃការឆាបឆេះមួយនេះ មិនទាន់បានបញ្ជាក់អោយដឹងនៅឡើយទេ។

width=431

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីលោកMatthew Tomlinson ជាសមាជិកក្រុមប្រឹក្សាប្រចាំតំបន់នេះ បានបង្ហោះជាព័ត៌មាននៅលើទំព័រ Twitter​  អោយដឹងថា ក្នុងនាមជាអតីតសិស្សនៃវិទ្យាល័យមួយនេះ លោកពិតជាមានភាពសោកស្តាយជាខ្លាំង  ខណៈពេលដែលបានឭបែបនេះ  តែទោះជាយ៉ាងណា លោកសង្ឃឹងថា  រាល់កន្លែងដែលបានខូចខាត នឹងត្រូវជួយជុលអោយដូចដើម ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

* ព័ត៌មានអន្តរជាតិផ្សេងៗទៀត មាននៅខាងក្រោម ៖

- ស៊ីរី មិនញញើត ខណៈអាមេរិក ថានឹងអាចមាន ការវាយប្រហារកម្លាំងយោធា ក្រោយរកឃើញ ស៊ីរី ពិតជាប្រើអាវុធគីមី- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពីឆ្នាំ ១៩៦១ - ដើមឆ្នាំ ២០១៤ ល្បែងគ្រោះថ្នាក់ មានតែមួយគត់ក្នុងលោក នឹងសំកាំងខ្លួនឡើង (មានវីដេអូ)- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល

ដោយ​ ៖ ពិសីប្រភព ៖ ស្កាយ