(ភ្នំពេញ)៖ មិនត្រឹមតែឧកញ៉ាល្បីឈ្មោះជួយដល់ ពលរដ្ឋក្រីក្រនៅកម្ពុជារាប់លានដុល្លារប៉ុណ្ណោះទេ ឧកញ៉ា ហុង ពីវ ក៏ជាសេដ្ឋីចិត្តធម៌ដល់បុគ្គលិកថែមទៀតផង, ដោយនៅក្នុងឱកាសចូលឆ្នាំចិននេះអ្នកឧកញ៉ាក៏បានចំណាយលុយជាង៦០ម៉ឺនដុល្លារ អាំងប៉ាវចូលឆ្នាំចិន ដល់បុគ្គលិកជាង១០០០នាក់ នៅក្នុងក្រុមហ៊ុន ពិភពថ្មីគ្រុបរបស់លោក។​

លោក ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនពិភពថ្មីគ្រុប បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសចូលឆ្នាំថ្មីនេះលោកឧកញ៉ា បានចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារដល់បុគ្គលិកទាំងអស់របស់លោកចំនួនជាង១០០០នាក់ ក្នុងម្នាក់ៗ៦០០ដុល្លារ និងថ្នាក់ប្រធានៗបាន៩០០ដុល្លារក្នុងម្នាក់ៗ ព្រមទាំងអនុញ្ញាតឲ្យឈប់ចំនួន៦ថ្ងៃផងដែរ»

ថ្លែងនៅក្នុងឱកាសទទួលបានលុយអាំងប៉ាវ នៅថ្ងៃនេះ លោក ពិសិដ្ឋ តំណាងឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន​ ព្រមទាំងពុទ្ធពរទាំង៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

/

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី