ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសវ័យ ៦ ឆ្នាំ ដែលត្រូវបានគេខ្វេះភ្នែកចេញ ​ កាលពីពេលកន្លងទៅ ដោយមានការសង្ស័យថា ជាស្នាដៃរបស់ឧក្រិដ្ឋជនសង្គមងងឹមរត់ពន្ធសរីរាង្គ មកទល់នឹងខណៈនេះ ក៏កំពុងតែធ្វើការវះកាត់   ដោយក្រុមគ្រួពេទ្យជំនាញស្ម័គ្រចិត្ត  ក្រោយពីពួកគាត់បានឭស្ថានភាព ដែលបានកើតឡើងចំពោះគេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ម៉េត្រូ ។

width=436

ក្មេងប្រុសវ័យ ៦ ឆ្នាំឈ្មោះ Guo Bin និងមានឈ្មោះហៅក្រៅថា Bin Bin នេះអាចនឹងមានឱកាសមើលឃើញសាជាថ្មី  បើសិនណាការវះកាត់ពីសំណាក់លោកវេជ្ជបណ្ឌិត  Dennis Lam Shun-Chiu ពិតជាទទួលបានជោគជ័យមែននោះ។

ជាមួយនឹងក្តីរំភើប បុរសជាឪពុកដែលមានឈ្មោះថា Guo  Zhiping បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានអោយដឹងថា  ក្នុងនាមពួកយើងជាអាណាព្យាបាល  ពួកយើងពិតជាមានក្តីសោមនស្ស ក៏ដូចជាការសង្ឃឹម ហើយពួកយើង  មិនទាន់បានបញ្ជាក់ប្រាក់គេនៅឡើយទេ ថាទស្សនៈដ៏វែងឆ្ងាយរបស់គេនោះ នឹងអាចបញ្ជប់នៅខណៈនេះ។

ជាមួយនឹងការធ្វើដំណើរហោះហើរទៅកាន់ពេទ្យឯកជន ដើម្បីធ្វើការវះកាត់នោះ ជនរងគ្រោះតូចវ័យ ៦ ឆ្នាំរូបនេះ  ពិតជាមានសេចក្តីរំភើបក៏ព្រោះតែនេះជាការហោះហើរលើកដំបូងរបស់គេ។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅ អត្ថបទសារព័ត៌មានមួយនេះ ទំព័ររបស់យើងខ្ញុំបានចុះផ្សាយរួចម្តងមកហើយ  ខណៈពេលដែលរឿងហេតុនេះ ទើបតែកើតឡើងថ្មី ក្នុងនោះរួមមានអត្ថបទពីរ ពោលគឺ មានចំណងជើងថា   ៖   អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់  ក្រោយចាប់ជំរិត (មានវីដេអូ) និងមួយផ្សេងទៀត ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ? ។

គួររំឭកផងដែរថា    អត្ថបទសារព័ត៌មានមួយនេះ  បានធ្វើអោយក្រុមមនុស្សមកពីជុំវិញ ពិភពលោកសង្វែកចិត្តជាខ្លាំង ខ្លះរហូតដល់ស្រក់ទឹកភ្នែក នឹងខ្លះទៀត  បានលាន់មាត់ថា ពិតឬ ដែលថាមានមនុស្សលោកឃោរឃៅដល់ថ្នាក់នេះ  តើពួកគេអាចធ្វើបានយ៉ាងដូចម្តេច :( ៕

* ព័ត៌មានអន្តរជាតិគួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ?

- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ- ខ្លោចចិត្ត ៖​ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ

ដោយ ៖ រិទ្ធីប្រភព ៖ ម៉េត្រូ