ជប៉ុន៖ តាមការស្រាវជា្រវរបស់ភ្នាក់ងារ Yomiuri Shimbun បានអោយដឹងថា សិស្សសាកលវិទ្យាល័យចំនួន ៧០ភាគរយក្នុងប្រទេសជប៉ុន ត្រូវទទួលបានប័ណ្ណសសើរ បន្ទាប់ពីពួកគេបញ្ចប់វគ្គសិក្សាក្នុង សាលារៀន ឬក្រុមហ៊ុនណាមួយ។width=455width=455

តាមប្រភពពត៌មានខាងលើបានអោយដឹងថា មានសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសជប៉ុន បានផ្ដល់ខិត ឬវិញ្ញាបណ្ណប័ត្រដល់សិស្សដែលបានធ្វើការ ដោយស្ម័គ្រចិត្ត​ក្នុងសាលាឬក្រុមហ៊ុន​ណាមួយ។​ ធ្វើបែបនេះគឺក្នុងគោលបំណង អាចអោយសិស្សមានអត្ថិភាព ទៅបន្ដការសិក្សានៅក្រៅប្រទេសបាន។width=455

គួររំលឹកផងដែរថា ប្រទេសជប៉ុន​ មានសាកលវិទ្យាល័យរហូតដល់ ៤៧៦ កន្លែង ដែលក្នុងនោះមានចំនួន ៩០ ភាគរយជាសាលារដ្ឋ។ សាកលវិទ្យាល័យធំៗទាំងអស់តែងតែផ្ដល់លិខិត ឬប័ណ្ណសសើរដល់សិស្សបន្ទាប់ពីបញ្ចប់ការសិក្សា មិនតែប៉ុណ្ណោះចំនួន​សិស្ស ៩៥ភាគរយ ស្មើនឹង ៥,០០០នាក់ ក៏ទទួលបានប័ណ្ណបញ្ចាក់ពីការងារផងដែរ។ ជាលទ្ទផលមានសិស្ស ចនួន ៧៣ ភាគរយជារៀងរាល់ឆ្នាំ ដែលអាចបន្ដការសិក្សានៅក្រៅប្រទេសបាន៕

ដោយ៖ សារិនប្រភព៖ asiaone