ធនាគារ​ពិភពលោក WB និយាយ​កាលពី​ថ្ងៃ​ទី​​១៣ មករា ​ថា អត្រា​​កំណើន​​ផល​ទុនក្នុងស្រុក​​សរុប (GDP) របស់ប្រទេស​ចិននឹង​ធ្លាក់​​ចុះ​នៅ​ត្រឹម​​​៨,៧ភាគរយ នៅ​ឆ្នាំ​​២០១១​នេះ ពី​១០​ភាគ​រយ​​កាលពីឆ្នាំ​​២០១០ ​ហើយ​បញ្ហា​​ប្រឈម​​ចំបង​នោះ​គឺត្រូវ​ធានា​​ឱ្យ​ប្រាកដ​ថា វិធាន​ការ​​ប្រឆាំង​អតិ​ផរណា​​មិន​​នាំ​ឱ្យ​​ GDP ធ្លាក់​ចុះ​ថែមទៀត ។​# WB ប៉ានស្មាន​ថា ផល​ទុនក្នុង​ស្រុកសរុប​ (GDP) លើ​​សាកល​លោក​​ដែលកើនឡើង​​​​៣,៩​ភាគរយ ​កាលពីឆ្នាំ​​២០១០ កន្លងមក​​នឹង​ធ្លាក់​ចុះ​​នៅត្រឹម​​​៣,៣​ភាគរយ នៅ​​ឆ្នាំ​​២០១១ មុនពេល​កើន​ឡើង​​ដល់​​៣,៦​ភាគរយ​​នៅឆ្នាំ​​​២០១២ ខាង​មុខ។ WB ឱ្យដឹង​ទៀត​ថា ចំពេល​កំពុង​មាន​វិធាន​ការ​​ប្រយុទ្ធ​​ប្រឆាំង​អតិផរណា​​ និងតំលៃ​អចលន​ទ្រព្យ​​​ចេះ​តែ​​កើនឡើង​នោះ​កំណើន​​សេដ្ឋ​កិច្ច​របស់ចិននឹង​ត្រូវរំពឹង​ថា​ នឹង​​ធ្លាក់​ចុះ​​​ដល់​​#៨,៤​% ​នៅឆ្នាំ​​២០១២ ខាងមុខនេះ​ ។ ប៉ុន្តែ​ទោះ​បី​​ជា​កំណើន​​ GDP ធ្លាក់ចុះ​​ក៏ដោយ ក៏​​​ចិន​នៅតែ​​ជា​​ប្រទេស​​មានសេដ្ឋ​កិច្ច​លូតលាស់​ជាង​គេ​នៅ​​​អាស៊ី​ដដែល ។​#ជាមួយគ្នានេះ​​តាមការព្យាករណ៍​​​របស់ធនា​គារពិភពលោក​​ WB ថា អត្រា​កំណើន​ជាទូទៅ​សំរាប់បណ្តា​​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​​នៅអាស៊ី​​នឹង​​ធ្លាក់ចុះ​នៅត្រឹម​​​៨ភាគរយ​​ ពី​​៩,​៣ភាគរយ ​កាល​ពីឆ្នាំ​​​​២០១០ កន្លងមក ។#លោក Hans Timmer នាយក​ផ្នែក​​ព្យាករណ៍​​ទស្សន​វិស័យ​ពីការអភិវឌ្ឍន៍​​​​របស់ WB ថ្លែង​ថា សំរាប់​ប្រទេស​​ចិន​​​ការព្រួយបារម្ភ​​ជា​ចំបងនោះ​គឺថាតើត្រូវ​​ធានា​​ឱ្យ​មានការ​ផ្តល់​ប្រាក់​​កម្ចី​​ម ាន​ការ​ថោក ដើម្បី​​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​​នៅពេល​​រដ្ឋាភិបាល​​ចាត់វិធានការ​​ទប់​​ស្កាត់​​​អត ិផរណា ៕