ក្នុងដំណើរទស្សនកិច្ចនៅកីឡាដ្ឋាន Emirate ក្នុងទីក្រុង Glasgow ប្រទេស Scotlands ព្រះអង្គត្រូវទទួលរងភាពអាម៉ាស់បន្តិចបន្តួចនៅទីនោះដោយក្មេងស្រីតូចម្នាក់ ។
ពេលដែលព្រះអង្គយាងដល់ទីនោះ ត្រូវបានស្វាគមន៍ដោយក្មេងស្រីតូចម្នាក់អាយុ ៤ ឆ្នាំ មានឈ្មោះថា Shona ដោយកាន់ផ្ការមួយទងជូនទៅព្រអង្គម្ចាស់ William ។ ដើម្បីសំដែងការអរគុណព្រអង្គបានអោនទៅថើបក្មេងស្រីនោះ តែត្រូវបានបដិសេធដោយនាង ងាកមុខចេញឆ្ងាយហើយអោបស្មារបស់ម្តាយនាងយ៉ាងជាប់ ។ ព្រះអង្គរាងអៀនបន្តិចហើយនិយាយទៅកាន់ក្មេងស្រីនោះយ៉ាងសុភាពថា ចាំពេលក្រោយចុះ Shona បន្ទាប់មកក៏ប្រាប់ទៅអ្នកនៅទីនោះ វាតែងតែកើតឡើងចំពោះព្រះអង្គ ។
ដោយ ៖ លីលីប្រភព ៖ eonline