វៀតណាម៖ ករណីតារាចម្រៀងប្រុស ជនជាតិវៀតណាម ថើបមាត់លោកសង្ឃ នៅលើឆាកសំដែងមួយ ដែលត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ៤ខែវិច្ឆិកា នៅក្រុងហូជីមិញ កំពុងត្រូវបានសាធារណជនរិះគន់យ៉ាងខ្លាំងក្លា ដោយថា នេះគឺជាកាយវិការខុសទៅនឹងសីលធម៌ និងវិន័យរបស់លោកសង្ឃ។
កាលពីថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅ នៅលើឆាកសំដែងមួយក្នុងក្រុង ហូជីមិញ មានការរៀបចំកម្មវិធីមួយ ដោយមានការចូលរួមរបស់ក្រុមសិល្បករ សិល្បការិនី ទស្សនិកជន និងលោកសង្ឃជាច្រើនអង្គផងដែរ។
width=394នៅក្នុងពិធីនេះ គេឃើញលោកសង្ឃមួយចំនួន ត្រូវបាននិមន្ដអោយឡើងលើងឆាក ក្នុងបំណងថ្លែងអំណរព្រះគុណ ដែលសង្ឃទាំងនោះបានធ្វើសកម្មភាពមួយដែលទាកទឹននឹងរឿងមនុស្សធម៌ ដោយសារកាលពីមុននេះ សង្ឃដែលបាននិមន្ដឡើងលើឆាកនោះ បានជួយទិញស្រាពិសេសមួយដប ដើម្បីគាំទ្រដល់មូលនិធិមនុស្សធម៌ សម្រាប់តារាចម្រៀង Wanbi Tuan Anh។
បន្ទាប់ពីបានឡើងលើឆាក សង្ឃមួយអង្គត្រូវបានតារាចម្រៀងដ៏ល្បីឈ្មោះរបស់វៀតណាម គឺលោកDam Vinh Hung ចាប់ថើបមាត់ ហាក់ដូចជាគូស្នេហាប្រុសស្រី ខណៈដែលសង្ឃមួយអង្គទៀតត្រូវបានថើបដៃជំនួស។សកម្មភាពប្រាសចាកពីសីលធម៌ខាងលើនេះ ត្រូវបានគេផ្សព្វផ្សាយនៅទូទាំងប្រទេស និងត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ទន្ទឹមនឹងការពិចារណាដាក់ពិន័យទៅលើតារាចម្រៀងរូបនេះពីសំណាក់
ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ លោកសង្ឃដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានគេស្គាល់ថា មានព្រះនាមថា Thich Phap Dinh និង Thich Giac An ដែលគង់នៅវត្ត Phuoc Son នៃខេត្រ Dong Nai (តំបន់ ដូនណៃ)។
width=383
តារាចម្រៀង រួមនឹងលោកសង្ឃទាំងពីរអង្គនេះ បានសរសេរសំបុត្រសុំទោសសាធារណជន ដោយទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ បច្ចុប្បន្ន សង្ឃទាំងពីរអង្គត្រូវបានពិន័យអោយនៅក្នុងវត្ត ដោយមិនអនុញ្ញាតអោយចេញទៅក្រៅ រយៈពេលបីខែ៕
ដោយ ៖ សីហាប្រភព ៖ k14