យុវវ័យមួយចំនួន ក្នុងសម័យថ្មីនេះ មិនថាប្រទេសណាដូចប្រទេសណានោះទេ ពួកគេថើបគ្នានៅទីសាធារណៈដោយមិនខ្មាសអ្នកណាទាំងអស់ សូម្បីតែពួកគេកំពុងស្លៀកពាក់ជាសិស្សក៏ដោយ។
ថ្មីៗនេះ អ្នកលេងអ៊ីនធើរណែតចិន បានចែករំលែកវីដេអូខ្លីមួយ បង្ហាញពីសិស្សសាលាមធ្យមសិក្សាពីរនាក់ ថើបគ្នាក្នុងរយៈពេលយ៉ាងយូរ ខណៈដែលពួកគេកំពុងឈរនៅក្នុងរថយន្ដដឹកភ្ញៀវ។មនុស្សម្នាក់ដែលបានរួមដំណើរនៅលើរថយន្ដនោះបានថតយកសកម្មភាពថើបគ្នានេះ ហើយគេបានដឹងថា គូស្នេហ៍មួយគូនេះគឺជាសិស្ស រៀននៅសាលាមួយ នៅក្រុង Yinchuan នៃខេត្ត Ningxia Hui។
នៅក្នុងរយៈពេល ១០នាទី គូស្នេហាដែលស្លៀកពាក់ជាសិស្សនេះ បានឱបថើបគ្នាយ៉ាងយកចិត្ត ទុកដាក់ ដោយមិនអើពើដល់មនុស្សដែលនៅជុំវិញពួកគេ។ រហូតដល់អ្នកដំណើរបានចាប់ផ្ដើម ចុះពីរថយន្ដ ទើបពួកគេនាំគ្នាទៅអង្គុយនៅកន្លែងកៅអីទំនេរ និងធ្វើសកម្មភាពស្ទាបអង្អែល និង ថើបគ្នាបន្ដទៅទៀត។
អ្នកលេងអ៊ីនធើរណែតបានរិះគន់ថា យុវវ័យភាគច្រើននៅក្នុងសម័យបច្ចុប្បន្ន ហាក់ដូចជាមិនចង់លាក់បាំងសកម្មភាពស្នេហារបស់ពួកគេនោះទេ ពួកគេមិនមានការខ្មាសអៀនអ្វីទាំងអស់។ មនុស្សមួយចំនួននិយាយថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ប្រសិនមិនមានការគ្រប់គ្រង និងអប់រំអោយបានល្អនោះទេ សកម្មភាពបន្ទាប់នឹងជាប្រការអាក្រក់បំផុត។ល។
ចំពោះអ្នកវិញ តើអ្នកគិតថា នេះគឺជាសកម្មភាពគួរអោយអាមាស និងប៉ះពាល់ដល់សិស្សដទៃដែរ ឬទេ?
ដោយ ៖ សូរីយ៉ាប្រភព ៖ k14