អ្នកពន្លត់អគ្គីភ័យមូលដ្ឋាននិយាយថា ហាងលក់ទំនិញមួយក្នុងខេត្តហ្គង់ដុងភាគខាងត្បូងប្រទេសចិន ត្រូវភ្លើងឆេះកាលពីព្រឹកថ្ងៃទី១៤ មករា បណ្តាលឱ្យស្លាប់មនុស្ស៨នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។ ក្នុងគ្រោះអគ្គីភ័យនេះភ្លើងបានឆេះនៅជាន់ទី១នៃអគារហាងនោះ កំពស់៥ជាន់ស្ថិតនៅតំបន់ប្រជុំជន Zhang mutou ក្នុងទីក្រុង Dongguan ។#តាមសេចក្តីរាយការណ៍ថា មនុស្ស៣នាក់ត្រូវបានរកឃើញស្លាប់នៅកន្លែងកើតហេតុ និង៥នាក់ទៀតស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។#អ្នកពន្លត់អគ្គីភ័យបានប្រើពេលជាច្រើនម៉ោងដើម្បីពន្លត ់ភ្លើង ហើយបានជំលៀសមនុស្ស១៤នាក់ ដែលរស់នៅលើអគារនោះ ។ ទោះបីជាបែបណា គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆេះហាងនេះនៅឡើយទេ ប៉ុន្តែអ្នកខ្លះអះអាងថា ដោយសារទុស្សេខ្សែភ្លើង ៕