ព័ត៌មានអន្តរជាតិ ៖ បណ្តាមេដឹកនាំសំខាន់ៗ រួមទាំងមន្ត្រីជាន់ខ្ពស់ តំណាង ២០ប្រទេស រួមនិងប្រជា ពលរដ្ឋសិង្ហបុរីជាង ២.២០០នាក់ បានចូលរួមពិធីបុណ្យសព  របស់លោក Lee Kuan Yew នៅមជ្ឈម ណ្ឌលវប្បធម៌ក្នុងប្រទេសសិង្ហ បុរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ម្សិលមិញនេះ វត្តមានមេដឹកនាំ សំខាន់ៗ នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាញព័ត៌មានល្បីៗលើពិភពលោក។

/

/

មេដឹកនាំពិភពលោកសំខាន់ៗ ដែលបង្ហាញវត្តមានក្នុងពិធីដ៏ក្រៀមក្រំនោះ មានដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ  កម្ពុជា,  លោក Hassanal Bolkiah ព្រះរាជាប្រទេស  ប្រុយណេ លោក Joko Widodo ប្រធានា ធិបតី ប្រទេស   ឥណ្ឌូនេស៊ី, លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន, លោក Tony Abbott នាយករដ្ឋមន្ត្រីប្រទេ សអូស្ត្រាលី, លោក Narendra Modi នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា និង លោក Bill Clinton អតីត  ប្រធា នាធិបតី សហរដ្ឋអាម៉េរិកជាដើម  ។ នេះ  បើយោងតាមការចេញ ផ្សាយរបស់ Channel News Asia កាលពីថ្ងៃអាទិត្យ ម្សិល មិញ។

/

វត្តមាន  របស់  នាយករដ្ឋមន្រ្តីកម្ពុជា ដែលជជែកពិភាក្សាជាមួយមេដឹកនាំពិភពលោកដទៃទៀត ក្នុង ពិធី បុណ្យសព នោះ   ទទួលបានការចាប់  អារម្មណ៍ខ្ពស់ ហើយ   ត្រូវបានរំលេច   ឡើងផងដែរ តាម បណ្តាញ ព័ត៌មានល្បីៗលើពិភព លោក BBC, Channel NewsAsiaនិងបណ្តាញព័ត៌មានផ្សេងៗទៀត

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្រៅពីការអញ្ជើញចូលរួមរំលែកមរណទុក្ខនៅស្ថានទូត សិង្ហ បុរីក្នុងរាជ ធានីភ្នំពេញហើយនោះសម្តេចក៏បានអញ្ជើញទៅចូលពិធីគោរពវិញ្ញាណក្ខន្ធនិងបុណ្យសព លោក Lee Kuan Yew ដោយផ្ទាល់នៅប្រទេសសិង្ហបុរី ដែលនេះ  ជាការបង្ហាញឲ្យឃើញ ពីការគោរព ដ៏ ជ្រាល ជ្រៅរបស់សម្តេចតេជោ ចំពោះ     បីតាស្ថាបនិក   របស់សិង្ហបុរី និងក្នុងនាមជាប្រទេសមាន ទំនាក់ ទំនងល្អជាមួយគ្នាតាំងពីជំនាន់សម្តេចនរោត្តម សីហនុ មកនោះ។

/

/

នាយករដ្ឋមន្រ្តី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយដំណឹង នៃការទទួលមរណភាពរបស់ លោក លី ក្វាន់យូ បីតាស្ថាបនិកសិង្ហបុរី តាំងពីឆ្នាំ១៩៦៥ ហើយបានធ្វើឲ្យប្រទេសសិង្ហបុរី មានភាព ល្បាញ ល្បីលើពិភព លោក។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា លោក លី ក្វាន់យូ មិនមែនត្រឹមតែជាស្ថាបនិកសិង្ហបុរី ប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំង      ជា  សហ ស្ថាបនិក នៃអាស៊ានទាំងមូលផងដែរ ដែលលោកបាន ចូលរួម ចំណែក ក្នុងការបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាន។ សម្តេច បានបន្ថែមទៀតថា លោក លី ក្វាន់យូ បានធ្វើការងារ ដើម្បីប្រទេសជាតិ រហូតដល់ថ្ងៃបញ្ចប់ជីវិត៕

/

/

/

/

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល