ផលិតផលមួយ ក្នុងចំណោមផលិតផល ដែលកំពុងមានការចាប់អារម្មណ៍បំផុត របស់ Sony នៅពេលអនាគត បានលេចចេញនូវរូបភាពចចាមអារាម។

Honami របស់ Sony ត្រូវបានចចាមអារាមថា ជាស្មាតហ្វូនកាមេរ៉ា ដែលនឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Galaxy S4 Zoom និង Nokia EOS ដែលនឹងបង្ហាញខ្លួននៅថ្ងៃខាងមុខនេះ។ ជាមួយCPU Snapdragon 800 និងអេក្រង់ 5 inch កំរិតពន្លឺ 1080p វានឹងក្លាយជាកំពូលស្មាតហ្វូនមួយនៅពាក់កណ្តាលចុងឆ្នាំ 2013 នេះ។

ចំនុចចាប់អារម្មណ៍នៃ Honami គឺប្រាកដជា camera 20MP ជាមួយ Sensor Exmor RS, កាណុង G Lens, បច្ចេកវិទ្យា Cybershot, អំពូល flash LED និង Xenon រួមជាមួយនឹង chip Sensor រូបភាព Mobile BIONZ និងកាណុងដាច់ (ដោះបាន)។

/

បើតាមការសន្និដ្ឋាន Honami អាចចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ទើបបង្ហាញខ្លួន។ ប៉ុន្តែ Sony អាចនឹងបង្ហាញណែនាំ Honami ឆាប់ៗជាងកាលកំណត់ ដើម្បីធ្វើការប្រកួតប្រជែង ជាមួយ S4 Zoomនិង Nokia EOS៕

ដោយ៖ សិលាប្រភព៖ VReview