អាមេរិក សហភាពអ៊ឺរ៉ុប និងជប៉ុន បានប្ដឹងប្រទេសចិន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះការដែលក្រុងប៉េកាំងកំណត់ការនាំចេញនូវដីកម្រមួយប្រភេទ ដែលជាធាតុផ្សំដ៏សំខាន់ ក្នុងផលិតផលនានាដូចជា ថ្មរបស់រថយន្ដ hybrid , turbine កង្ហារ និងឧបករណ៍អេឡិចត្រូនិចជាដើម។

width=482

អាមេរិក សហភាពអ៊ឺរ៉ុប និងជប៉ុន បានចោទប្រកាន់ទៅលើប្រទេសចិនថា បានកំណត់កម្រិតនៃការនាំចេញដើម្បីជួយអោយក្រុមហ៊ុនក្នុងស្រុកមានផលប្រយោជន៍ច្រើនក្នុងការប្រកួតប្រជែងមិនមានតម្លាភាព នៅលើទីផ្សារអន្ដរជាតិ។

លោក Ron Kirk​ អ្នកតំណាងពាណិជ្ជករអាមេរិក បានអះអាងថា ប្រការដែលសំខាន់បំផុតនោះគឺ ក្រុមកម្មករ និងអ្នកផលិតអាមេរិក ត្រូវតែបានទទួលដោយមានតម្លាភាព នូវវត្ថុធាតុដើម ដូចជាដីកម្រជាដើម ដែលជាប្រការមួយដែលចិនបានយល់ព្រមយ៉ាងជាក់ច្បាស់ នៅពេលចូលក្នុងអង្កការពាណិជ្ជកម្មពិភពលោក។

ផ្ទុយទៅវិញ ប្រទេសចិន អះអាងថា ពួកគេត្រូវតែការពារដីកម្រ និងលោហធាតុ ដោយសារតែបញ្ហាបរិស្ថាន។

width=484

គូររំឭកថា មុននេះ WTO ធ្លាប់បានចេញសេចក្ដីសម្រេចចិត្ដប្រឆាំងនឹងប្រទេសចិន ក្នុងករណីតវ៉ាមួយដែលត្រូវបានធ្វើឡើងដោយអាមេរិក កាលពីខែមិនា ប៉ុន្ដែអាមេរិក សហភាពអ៊ឺរ៉ុប និងជប៉ុន នៅតែយល់ថា ការឆ្លើយតបរបស់ចិន មិនទាន់សមតាមបំណងរបស់ពួកគេ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing