ព័ត៌មានជាតិ ៖  ប្រធានាធិបតីអាមេរិក  លោក​បារ៉ាក់​ អូបាម៉ា​ បានមកដល់​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិភ្នំពេញហើយ តាម​ជើង​យន្តហោះ​​ពិសេស​របស់ប្រធានាធិបតី​ (Air Force One) កាលពីវេលាម៉ោង​ ៥ និង ៤៥ នាទីល្ងាចថ្ងៃទី ១៩ វិច្ឆិកា ២០១២ ម្សិលមិញនេះ ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​រូប​នេះបាន​បញ្ចប់​បេសកកម្ម​ដ៏សំខាន់​ជាមួយ​មេដឹកនាំ​មួយចំនួននៅ​ប្រទេស​មីយ៉ាន់ម៉ា និងទទួល​ស្វាគមន៍​ពី​លោក​រដ្ឋ​មន្ត្រី​ អ៊ឹម សិទ្ធី ។

width=473

width=472

គួររំឭកផងដែរថា ប្រព័ន្ធ​​សន្តិសុខ​​ត្រូវ​បាន​​ពង្រឹង​​ភ្លាមៗ ដោយ​​កម្លាំង​យោធាអាមេរិក ​សហការជាមួយ​កម្លាំង​​ប្រដាប់អាវុធ​​របស់កម្ពុជា​មាន​ប៉ូលិស​​ ប៉េអឹម ​និង​​កង​​យោធពល​ខេម​រភូមិន្ទចាប់​តាំងពី​ក្នុងព្រលាន ជុំ​វិញព្រលាន និងនៅតាមដង​មហាវិថីសហព័ន្ធ​រុស្ស៊ី​រហូតមក​ដល់​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ​មន្ត្រី  ​​កន្លែង​ដែល​បើក​កិច្ច​ប្រជុំកំពូល​អាស៊ាន​​លើកទី ២១ ហើយ​នៅទីនេះ គឺ​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​បានរង់ចាំ​ជាស្រេច ​ដើម្បី​ស្វាគមន៍​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ។

width=470

width=470

width=469

គួរ​បញ្ជាក់​ថា ចាប់​ពីវេលាថ្ងៃត្រង់​ថ្ងៃទី១៩​ វិច្ឆិកា ២០១២ នេះ កំណាត់មហាវិថី, ដងវិថីសំខាន់ៗ​ជា​ច្រើន​កន្លែង ត្រូវ​បានបិទ​ចរាចរ​​ចេញ​ចូល​មួយ​រយៈ​សិនជាពិសេស​ដង​មហាវិថីសហព័ន្ធ​រុស្ស៊ី​តែម្តង មានសភាព​ស្ងាត់ជ្រងំ ។ ឯ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ជាច្រើន​កន្លែង​នៅ​តាមមហាវិថី​ដងវិថីសំខាន់ៗ ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ដែរ​ រហូត​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី ២១ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ៕

ដោយ ៖ រិទ្ធីកែសម្រួលអត្ថបទពី ៖ Kstp