ក្រុងឡុងដ៍ៈ ពេលខ្លះការបង្ករបួសស្នាម អាចកើតមានឡើងដោយចេតនា និងអចេតនានៅលើ ទីលានបាល់ទាត់ ដោយ ពេលខ្លះមានតិចតួច និងពេលខ្លះធ្ងន់ធ្ងរក៏មានដែរ ។ ទន្ទឹមនឹងនោះដែរ ច្បាប់ផ្សេងៗ ក៏ត្រូវបានចងក្រងអស់ហើយដែរ តែវាអាស្រ័យកីឡាករនីមួយៗ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួន យ៉ាងណានោះ ។

ច្បាប់ទាំងនោះដែរ គឺត្រូវរឹតបណ្តឹងជាខ្លាំង ចំពោះកីឡាកររូបណាដែលធ្វើខុស ការដែលបង្ករបួសស្នាមធ្ងន់ធ្ងរនៅលើទី លានជាដើម ដោយមានទាំងការព្យួរការប្រកួត រយៈពេលវែង ពិន័យជាប្រាក់ និងដកសិទ្ធិជាកីឡាករជារៀងរហូត ។ ការពិន័យនេះដែរធ្វើឡើង មិនត្រឹមតែទៅលើកីឡាករនោះទេ មានអាជ្ញាកណ្តាល គ្រូបង្វឹក សហព័ន្ធ និងអ្នកគាំទ្រក៏មាន ដែរឲ្យតែធ្វើខុស ក្រោយពេលមាន បញ្ហាដូចជា ការពោលពាក្យមិនសមរម្យ មានការរើសអើងពូជជាដើម ការធ្វើឲ្យខូច ខាតរបស់រួមនៅក្នុងកីឡដ្ឋាន និងធ្វើឲ្យមានរបួសស្នាមទៀតនោះ ។

សម្រាប់កីឡាករល្បីមាន Lionel Messi និង Cristiano Ronaldo តែងតែត្រូវបានគេធ្វើបាប ទាំងលេងនៅក្នុងក្លឹប និង ក្រុមជម្រើសជាតិ ព្រោះជាកីឡាករបង្គោល បើកីឡាករនេះរបួសទៅ និងអវត្តមានក្រុមផ្សេង វាងាយនឹងយកឈ្នះក្រុម នេះណាស់ ។ ហេតុដូចនេះ កីឡាករនីមួយៗត្រូវប្រុងប្រយ័ត្នខ្លួនឯង ឲ្យបានខ្ពស់ ព្រោះថាពេលខ្លះលោកអាជ្ញាកណ្តាល និងជំនួយការរបស់គាត់ ក៏មើលពុំឃើញដែរ ក្នុងខណៈដែលមានកាមេរ៉ា ចាប់យ៉ាងច្បាស់ក៏ដោយ តែហើយគឺវាហើយ ហើយ ។ តើការប៉ះទង្គិចគ្នាទាំងអស់នោះ វាសាហាវប៉ុណ្ណា យើងចូលរួមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

Photo

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល