ព័ត៌មានអន្តរជាតិ ៖ ទូរទស្សន៍ក្នុងស្រុក KDKA រាយការណ៍អោយដឹងថា យ៉ាងហោចណាស់មនុស្ស ៣ នាក់ រងរបួស ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត  នៅវិទ្យាល័យ Pittsburghសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ម្សិលមិញនេះ។

width=443

បើតាមការអោយដឹងពីមន្រ្តីផ្លូវការប្រចាំតំបន់   គូសបញ្ជាក់អោយដឹងថា   ជនដៃដល់ដៃ ប្រដាប់ដោយកាំភ្លើងនោះ  បានចេញមកពីក្នុងព្រៃជិតវិទ្យាល័យ  រួចបើកការវាយប្រហារបាញ់មកលើក្រុមសិស្ស និស្សិតតែម្តង។ ​ ដោយឡែក ប្រភពដដែល បន្ថែមថា  ខណៈពេលដែលបានឃើញហេតុការណ៍បាញ់បោះស្រស់ៗ នៅនឹងមុខដូច្នេះហើយនោះ ក្រុមសិស្ស និស្សិត បានផ្អើលនាំគ្នារត់ចូលទៅក្នុងវិទ្យាល័យ ដើម្បីស្វែងរកជំនួយ។

ជនរងគ្រោះទាំង ៣ នាក់ ជាសិស្សនិស្សិតនោះ  ត្រូវបានរកអោយឃើញថា  ករណីរងរបួសរបស់ពួកគេ   មិនមានការគំរាមគំហែងដល់អាយុជីវិតនោះទេ  ពោលគឺ ​ គ្រាន់តែទទួលរងរបួសធ្ងន់ក្រោយពីមានការបាញ់បោះចំ ជើង ប្រអប់ជើង ក ស្មា និងប៊ះចំក្បាលតែប៉ុណ្ណោះ

width=439

ផ្ទុយទៅវិញ      ក្រោយមានការវាយប្រហារ  ដោយបាញ់គ្រាប់កាំភ្លើងពិតហើយនោះ  បុរសជាជនដៃដល់  បានរត់គេចខ្លួនដោយសុវត្ថិភាព ។ យ៉ាងណាមិញ មន្រ្តីប៉ូលីស មកទល់នឹងខណៈនេះ ក៏កំពុងតែតាមដានស៊ើបអង្កេត  រកមូលហេតុពិត  ដែលនាំអោយមានការផ្ទុះអាវុធលើកនេះ ក៏ដូចជាកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង   ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន៕

 

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន- ឃាតករចិត្តឆើត ឈ្មោះ ហៃយ៉ាន់ បន្តសម្លាប់ មនុស្ស ១៣ នាក់ទៀត នៅទឹកដី អាស៊ី- ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ