Manith ជាតារាចំរៀងវ័យក្មេង ដែលមានទេពកោសល្យ ក្នុងការនិពន្ធបទចំរៀង ភ្លេងនិងច្រៀងដោយខ្លួនឯង មិនចំលងពីគេ ហើយតែងតែទទួលការគាំទ្រ ពីសំណាក់ទស្សនិកជន ជាពិសេសយុវវ័យ ចូលចិត្តស្តាប់បទរបស់គាត់ សឹងតែគ្រប់គ្នា ។
បន្ទាប់ពីចូលច្រៀងក្នុងផលិតកម្ម Phleng Record រួចមក Manith កាន់តែល្បីថែមមួយកំរិតទៀតជាមួយនិងបទ មាននាងក៏ធុញ គ្មាននាងក៏ធុញ ។ ថ្មីៗនេះតារាចំរៀងវ័យក្មេងនេះ បានបង្ហោះវីដេអូចំនួន ២ ដែលជាបទថ្មីដែល Manith ទើបតែនិពន្ធបាន ចូលទៅក្នុងគណនី Youtube ផ្ទាល់ខ្លួនរបស់គាត់ ។ បទទី ១ មានចំណងជើងថា មិត្តចេះប្រច័ណ្ឌ ចំនែកបទទី ២ មានចំណងជើងថា មនុស្សអាក្រក់ ។ គ្រាន់តែបទទាំង ២ នេះត្រូវបានបង្ហោះភ្លាម មិនបានប៉ុន្មានម៉ោងផងចំហារបស់ចំរៀងនេះ ក៏បានសាយភាយ ពេញប្រព័ន្ធបណ្តាញសង្គម Facebook ដោយយុវវ័យធ្វើការចែកចាយបទទាំង ២ នេះពីមួយទៅមួយ មិនដាច់ ហើយថែមទាំងសរសើរថា បទទាំង ២នេះពិតជាពិរោះខ្លាំងណាស់ ។មិនទាន់ប៉ុន្មានថ្ងៃផង ក្នុងវីដេអូ មិត្តចេះប្រច័ណ្ឌ បានទទួលចំនួនអ្នកទស្សនារហូតដល់ ៥០០០ដងជាងទៅហើយ ចំណែកបទ មនុស្សអាក្រក់ វិញក៏ទទួលបានចំនួនអ្នកទស្សនា ៣០០០ ដងជាងផងដែរ ។ បទទាំង ២ នេះនឹងបញ្ចូលទៅក្នុងអាល់ប៊ុមចំរៀងថ្មីរបស់ Phleng Record ដែលមានឈ្មោះថា G-Light ៕
ដោយ ៖ លីលីប្រភព ៖ youtube