ស្ថាបនិកបណ្តាញគេហទំព័រ WIKI- LEAKS ជនជាតិអូស្ត្រាលីនឹងអាចធ្វើបត្យាប័នដោយផ្ទាល់ពីប្រទេសស៊ុយអែតទៅកាន់សហរដ្ឋអាមេរិក។#ក ាលពីថ្ងៃទី១១ មករា នៅទីក្រុងឡុង លោក JULIAN ASSANGE បានថ្លែងទៅកាន់អ្នកកាសែតជាច្រើនរយនាក់មកពីគ្រប់ទីកន្លែងនៃពិភពលោកដើម្បីយកព័ត៌មានព ីសវនាការកាត់ទោសរូបលោក។ លោកអាចត្រូវគេធ្វើបត្យាប័នទៅកាន់ស៊ុយអែតដែលនៅទីនោះរូបលោកទទួលការចោទប្រកាន់លើករណី ចាប់#រំលោភចំនួន២ និងអំពើហិង្សាផ្លូវភេទ។ ស្ថាបនិក WIKILEAKS បានមកបង្ហាញខ្លួនត្រឹមតែ១០នាទីនៅតុលាការ BELMARSH ទីក្រុងឡុងដែលតាមធម្មតាតុលាការនោះសំរាប់តែកាត់ទោសពួកភេរវករ ក្នុងឱកាសនៃសវនាការបច្ចេកទេសមួយនៅមុខចៅក្រមម្នាក់សំដៅរៀបចំសវនាការ២ថ្ងៃចុងក្រោយ សំរាប់រូបលោក គឺថ្ងៃទី៧ និងទី៩ កុម្ភៈ ខាងមុខនេះ។ ការចោទប្រកាន់លោកដោយតុលាការស៊ុយអែតពិតជាធ្ងន់ តែទោះបីជាយ៉ាងនេះក្តីបុរសជនជាតិអូស្ត្រាលីអាយុ៣៩ឆ្នាំរូបនេះនៅតែញញឹម ហើយការពារខ្លួនក្នុងពេលធ្វើសវនាការ និងនៅមុខបណ្តាម៉ាសីុនឃោសនា។#បណ្តាមេធាវីរបស់លោក ASSANGE និយាយថា លោកអាចត្រូវធ្វើបត្យាប័នទៅកាន់ស៊ុយអែត ហើយសហរដ្ឋអាមេរិកនឹងស្នើធ្វើបត្យាប័នពីស៊ុយអែតទៅកាន់ប្រទេសខ្លួនដើម្បីកាត់ទោស ហើយនៅទីនោះលោកអាចទទួលទោសប្រហារជីវិត។ សវនាការថ្ងៃទី៧ និង៨ កុម្ភៈ នឹងផ្តោតលើករណីធ្វើបត្យាប័នដែលស្នើដោយស៊ុយអែត។#លោក ASSANGE ទទួលកាលពីថ្ងៃទី១៦ ធ្នូ កន្លងមកនេះនូវការដោះលែងដោយមានលក្ខ ខណ្ឌ៩ថ្ងៃក្រោយការចាប់ខ្លួនលោកដោយប៉ូលិសអង់គ្លេស តាមសំណើរបស់តុលាការស៊ុយអែត៕