អាមេរិក៖ បន្ទាប់ពីរថយន្ដ Toyota Camry, Honda Accord និង Nissan Altima បានចេញក្នុងទីផ្សាររួចរាល់ ពេលនេះក្រុមហ៊ុនរថយន្ដ  ប្រចាំក្នុងទីក្រុង Las Vegas ក៏បានបញ្ចេញនូវរថយន្ដដ៏ថ្មីស្រឡាងមួយទៀតគឺ EcoBoost Ford។

width=454

តាមការអោយដឹងពីក្រុមហ៊ុនបានអោយដឹងថា   ពេលនេះរថយន្ដមួយនេះ  ហាក់បីដូចជាមានការគាំទ្រច្រើន ពីសំណាក់អតិថិជនអ្នកប្រើប្រាស់រថយន្ដ “Ford” ។ អ្វីដែលអស្ចារ្យនិងទាក់ទាញនោះគឺថា រថយន្ដនេះ ត្រូវបានកែច្នៃម៉ូតអោយាមានភាពពិសេសគឺមានរាងហាប់ល្អ មានគ្រប់ម៉ូតគ្រប់ពណ៌ និងមានកម្លាំងម៉ាស៊ីនខ្លាំងផងដែរ។

width=453

រថយន្ដនេះទៀតសោត  មិនត្រឹមតែមានកម្លាំងខ្លាំង ដែលអាចធានាក្នុងការបើកបរ ក្នុងផ្លូវឆ្ងាយ ឬជិតទេ  តែរយន្ដនេះទៀតសោត  គឺស៊ីសាំងតិច ដែលអាចជួយសន្សំសំចៃ ថវិការលោកអ្នកបានទៀតផង។ តម្លៃរថយន្ដគឺ ២៦,៧៤៥ ដុល្លារ៕

ដោយ៖ សារិន្ទ ប្រភព៖ dailymail