ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអត្ថបទអោយដឹងថា ក្មេងស្រីតូចវ័យ ២ ឆ្នាំម្នាក់ មកពីរដ្ឋ North Carolina សហរដ្ឋអាមេរិក បានស្លាប់បាត់បង់ជីវិត ក្រោយពីនាងច្រឡំបាញ់សម្លាប់ខ្លួនឯងដោយអចេតនា បន្ទាប់ពីរើសបានកាំភ្លើងមួយដើមនៅទីធ្លាខាងក្រៅផ្ទះ យកមកកាន់លេង ។

ដោយឡែក   បើយោងតាមសម្តីអ្នកជិតខាង ​ ក្មេងស្រីតូចដែលជាជនរងគ្រោះរូបនេះ មានឈ្មោះថា Coco ។  យ៉ាងណាមិញ  បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំតំបន់ង  បានគូសបញ្ជាក់បន្ថែមអោយដឹងថា ខណៈពេលដែលពួកគាត់ចុះទៅដល់កន្លែងកើតហេតុក្មេងស្រីតូចរូបនោះ ឈប់ដកដង្ហើមទៅហើយ បើទោះជាក្រោយមក  នាងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសុខភាព Cape Fear Valley Medical Center  គោលបំណងធ្វើការជួយសង្គ្រោះយ៉ាងណាក៏ដោយ នៅបានផុតដង្ហើមស្លាប់បាត់ទៅហើយ។

width=440

លោក Charles Hunter ជាមេប៉ូលីស​មកពីស្នងការ  Fayetteville  បន្ថែមអោយដឹងផងដែរថា កាំភ្លើងមួយដើមនោះ វាអាចនឹងរាកៃបានយ៉ាងងាយ   បើសិនណាមានការប្រហែសតែបន្តិចនោះ ពោលគឺ គ្មានសុវត្ថិភាពនោះទេ ស្របពេលដែល  ក្រុមមន្រ្តីប៉ូលីសជំនាញបានធ្វើការដកហូតវាយកទុករួចទៅហើយ។      ផ្ទុយទៅវិញ មិនមានតំរុយច្បាស់ការណ៍ថាតើវត្តមាននៃកាំភ្លើងមួយដើមនេះ   អាចលេចខ្លួនឡើងនៅទីនេះ  បានយ៉ាងដូចម្តេចនោះទេស្របពេលដែលករណីមួយនេះ   ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត  របស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕

* ចងចាំ ៖ ដាច់ខាត មិនត្រូវទុកក្មេងតូចអោយនៅតែឯងនោះទេ ពីព្រោះថាពួកគេរពិសហួស ដូច្នេះ ត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់ មុនពេលនឹងមានរឿងនឹកស្មានមិនដល់ ដែលអាចកើតឡើងទៅបានដោយ យថាហេតុ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដេកគុកបានសម្រេចដល់ទៅ ៣០ ឆ្នាំ ក្រោយលួចដុត លិង្គកូនប្រុសរបស់ខ្លួន- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ