- អាន ៖ ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់
ព័ត៌មានអន្តរជាតិ ៖ ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ហោចណាស់ ១៧ នាក់ និង ចាប់ពង្រត់ មនុស្សវ័យជំទង់ ៣០ នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារថ្មីមួយ នៅឯ រដ្ឋ Borno ភាគខាងជើង ឆៀងខាងកើត ប្រទេស នីហ្សេរីយ៉ា ខណៈតំបន់នេះ ជាចំនុចកណ្តាលនៃការវាយប្រហារដ៏ក្តៅគគុក ពីសំណាក់ក្រុមឧទ្ទាម Boko Haram នៅក្នុងបណ្តាប្រទេស តំបន់ អាហ្វ្រិក ខាងលិច នេះ បើយោង តាមការគូសបញ្ជាក់អោយដឹង ពីប្រធានមន្រ្តីរដ្ឋាភិបាល ក្នុងស្រុក ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័ររដ្ឋចិន ស៊ិនហួរ ក្រោយពីបានដកស្រង់សម្តីលោក Shet - tima Maina ប្រធាន មន្រ្តីរដ្ឋាភិបាលក្នុងស្រុក អោយដឹងថា ក្រុមខ្មាន់កាំភ្លើង បានបើក ការវាយ ប្រ ហារ ដោយសម្រុកចូលទៅក្នុងតំបន់ Maffa ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍ រហូតដល់ថ្ងៃសៅរ៍ ។

ជនរងគ្រោះស្លាប់ភាគច្រើន គឺមកពីសហគមន៍ Ndongo ដែលត្រូវបានវាយប្រហារចុងក្រោយបំផុត ថ្ងៃព្រហស្បត្តិ៍កន្លងទៅ ស្របពេលដែល សាកសពត្រូវបានគេយកទៅ បញ្ជុះ អំឡុងថ្ងៃសុក្រ ចុង សប្តាហ៍កន្លងទៅនេះ ។ ដោយឡែក ក្រុមមនុស្សមានវ័យជំទង់ ដែល ត្រូវ ជាជនរងគ្រោះ ត្រូវបាន ចាប់ជម្រិតយកទៅនោះ ពួកគេមានវ័យ ចាប់ពី ១៣ ឆ្នាំ ឡើងទៅ ។ លោក Maina ៖ អំឡុងពេល ដែលមានការវាយប្រហារសម្រុកចូលភូមិ ពួកគេបានចាប់យក ក្មេងប្រុសវ័យ ១៣ ឡើងទៅយកទៅ មូលដ្ឋានរបស់ពួកគេ ។

មន្រ្តីរដ្ឋាភិបាល អះអាងអោយដឹងថា បណ្តាក្មេងប្រុសជំទង់ ដែលត្រូវបានចាប់ជម្រិត យក ទៅនោះ គឺត្រូវបានកែនទណ្ឌធ្វើជា ក្រុមបះបោរ ។ យោងតាមការវាយប្រហារ មិនញញើតដៃ ក្រុម មនុស្សជា ច្រើនបានផ្អើលនាំគ្នា ធ្វើការជម្លៀសខ្លួន ទៅកាន់តំបន់ Maiduguri ដោយមានភាពភ័យខ្លាច ក្នុងការ បាត់បង់អាយុជីវិត ក៏ដូចជា បាត់បង់សមាជិក គ្រួសារ រួម មានកូនៗ ទៅក្រុមឧទ្ទាម ដែល បានធ្វើ ការបះបោរខាងលើ ។
លោក Maina បន្តអោយដឹងថា ពួកយើងបានរាយការណ៍ បញ្ហាចោទមួយនេះ ទៅ អោយអាជ្ញាធរ ជាន់ខ្ពស់រួចទៅហើយ ក៏ប៉ុន្តែ ពុំទាន់មានការឆ្លើយតបណាមួយ នៅឡើយនោះទេ ។ ខណៈមានជា ការអំពាវនាវ ដល់រដ្ឋាភិបាលប្រទេស នីហ្សេរីយ៉ា ក្នុងនោះ កងកម្លាំងការពារ ត្រូវ តែមានសកម្មភាព ដោយចេញបទអន្តរាគមន៍ អោយបានរហ័ស បំផុត ក្នុងគោលបំណង ជួយសង្គ្រោះ អាយុជីវិតប្រជា ជន ៕
- អាន ៖ ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ