អង់គ្លេស៖ នៅឆ្នាំ ២០១២នេះ ស្របពេលដែលពិភពលោក  កំពុងជួបនូវរឿងចម្លែកៗច្រើន ជាពិសេសគ្រោះធម្មជាតិតែម្តង លោក James Blake ធ្វើការនៅ Emergency Food Storage បានបង្ហាញនូវផលិតផលអាហារកំប៉ុងមួយដែលអាចផ្ទុកបានដល់ទៅ ២៥ឆ្នាំ។

width=465

នៅថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១២ខាងមុខនេះ ដែលមានពាក្យចរចាមអារាមថា គឺជាថ្ងៃចុងបញ្ចប់របស់ ពិភពលោក បានធ្វើឲ្យប្រជាជន  ចិន និងរូស៊ី  មានការភ័យខ្លាច  ហើយបានទិញអាហារបំរុងជាច្រើន។

លោក James បានមានប្រសាសន៍ថា អាហារកំប៉ុងដែលលោកផលិតនេះ គឺអាចផ្ទុកបានរយៈពេលដល់ទៅ  ២៥ឆ្នាំ ទើបខូចគុណភាព ហើយនៅក្នុងអាហារកំប៉ុងមួយនេះមានដូចជា សាច់មាន់ស្ងួត ម្ទេះ និងសរសៃមី ដែលមានឱជារសឆ្ងាញ់ពិសារ។

លោកបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមកនេះ មានប្រជាជនអង់គ្លេសជាច្រើនបានមកជួបគាត់ដើម្បីទិញអាហារកំប៉ុងមួយនេះ៕

ដោយ៖ មិនា ប្រភព៖ teleg