ព័ត៌មានអន្តរជាតិ ៖ សោកនាដកម្ម ធ្លាក់យន្តហោះ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ជិតទីក្រុង Freeport ប្រទេសដីកោះ បាហាម៉ា បានសម្លាប់ជីវិតមនុស្សគ្មានសល់ ទាំង ៩ នាក់ នេះ  បើយោងតាមការអះអាង អោយដឹងពីអាជ្ញាធរ ក្នុងស្រុក ។

/

ទំព័រប៊ីប៊ីស៊ី ចេញផ្សាយបន្តអោយដឹងថា យន្តហោះបានបុកនឹងឧបករណ៍ស្ទូច កំពស់ខ្ពស់នៅ Freeport Ship Yard និងបានផ្ទុះធ្លាក់ ឆេះ ចូលទៅទីតាំង ដែលគេបោះបង់ចោលនៅ  ក្បែរនោះ  ។ យ៉ាងណាមិញ សម្តីអ្នកនាំពាក្យ មន្រ្តីប៉ូលីស អោយដឹងថា កងកម្លាំងប៉ូលីសក្នុងស្រុក   Royal Bahamas Police Force ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ពីមូលហេតុធ្លាក់ ដែល    បាន បណ្តាលអោយមានសោកនាដកម្ម លើកនេះ ។ គួរបញ្ជាក់ថា អំឡុងថ្ងៃច័ន្ទ ម្សិលមិញ មន្រ្តីប៉ូលីស   បាន  ធ្វើការចេញផ្សាយ បញ្ជីរាយនាម ជនរងគ្រោះ ក្នុងនោះរួមមានលោក Myles Munroe និងភរិយា  របស់លោកដូចគ្នាដែរ គឺលោកស្រី Ruth

width=508

គួររំឮកថា លោក Myles Munroe គឺជាមន្រ្តីជាន់ខ្ពស់មួយរូប មកពីក្រសួង Faith Ministry International Fellowship នៃប្រទេស បាហាម៉ា ខណៈភរិយារបស់លោក មានមុខងារជា  អនុរដ្ឋមន្រ្តី មកពីស្ថាប័នដូច គ្នា ។ ដោយឡែក មានសេចក្តីរាយការណ៍ អោយដឹងថា បេក្ខភាពជនរងគ្រោះ  ទាំងពីរនាក់ ជាមន្រ្តីជាន់ ខ្ពស់ស្លាប់បាត់បង់ជីវិតទាំងពីរនាក់នេះ គឺជាមិត្តភ្កិ Andrew Young អតីត   ឯកអគ្គរាជទូតសហរដ្ឋអាមេ រិកប្រចាំអង្គការសហប្រជាជាតិ ។ ពួកគេទាំងអស់គ្នា គ្រោងមកដល់ក្រុង  Freeport ដើម្បីចូលរួមកិច្ចប្រ ជុំសន្និបាទផ្លូវការមួយ ក្នុងនោះ Young បានផ្តល់ជាសន្និសិទកាសែទ សារព័ត៌មាន អំឡុងថ្ងៃច័ន្ទនេះនៅ ឯក្រុង Freeport ដោយមានការគូសបញ្ជាក់អោយដឹងថា វេទិកាភាពជាអ្នកដឹកនាំសកលនឹងបន្តដដែល អំឡុងសប្តាហ៍នេះ The Global Leadership Forum ៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី