តាមទីភ្នាក់ងារ CNN បានផ្សាយឱ្យដឹងដោយយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកាលពីថ្ងៃទី៦ មករា កន្លងមកថា បានប្រទះឃើញស្ត្រីជាច្រើននាក់ត្រូវចាប់រំលោភជាក្រុមនៅក្នុងប្រទេសកុងហ្គោអំឡុងពេលចូល ឆ្នាំថ្មី ។ ករណីនេះត្រូវបានចាត់ទុកថា ជារឿងហេតុគួរឱ្យតក់ស្លុតដែលបានកើតឡើងទៅលើស្ត្រីក្នុងប្រទេសដែលញាំញីដោយភ្លើងសង្គ្ រាម។#គ្រូពេទ្យគ្មានព្រំដែនបានឱ្យដឹងថា មានស្ត្រីចំនួន៣៣នាក់ត្រូវរំលោភក្នុងភូមិហ្វាយស៊ី ខេត្តសៅគីវូ ស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ។ ស្ត្រីទាំងនេះត្រូវបានចាប់ចង ឬត្រូវជនល្មើសប្រើស្នូកកាំភ្លើងវាយដល់សន្លប់នៅមុនពេលរំលោភដោយមានស្ត្រីខ្លះត្រូវចាប់រ ំលោភនៅចំពោះមុខកូនរបស់ពួកនាងផងដែរ។អង្គការសហប្រជាជាតិបានបញ្ជាក់ថា ហេតុការណ៍ចាប់រំលោភជាក្រុមបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសកុងហ្គោ និងបានដាក់រហស្សនាមដែនដីនេះថា រាជធានីនៃការរំលោភនៅលើពិភពលោក។#កាលពីឆ្នាំ២០០៩ មានស្ត្រីដល់ទៅ១៥.០០០នាក់ត្រូវចាប់រំលោភនៅភាគខាងកើតប្រទេស ជាពិសេសនៅក្នុងតំបន់ទ្រទ្រង់ដោយរដ្ឋាភិបាលដែលគ្មានទាហាន ឬប៉ូលិសការពារ។ នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែកញ្ញាកន្លងមក បានដាក់ទោសទៅលើកងកំលាំងសន្តិសុខនៃប្រទេសកុងហ្គោដែលមានការទន់ជ្រាយក្នុងការការពារហេ តុការណ៍រំលោភជាក្រុមជាច្រើនលើកក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំកន្លងមក។ តាមរបាយការណ៍ដំបូងបានបញ្ជាក់ឱ្យដឹងថា ក្នុងរវាងពីថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី២ សីហា មានស្ត្រីត្រូវចាប់រំលោភយ៉ាងតិច៣០៣នាក់ក្នុងភូមិចំនួន១៣ នៅខេត្តណ័រគីវូ ភាគខាងកើតនៃប្រទេស ខណៈពេលក្រុមគ្រូពេទ្យគ្មានព្រំដែនបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នហេតុការណ៍រំលោភស្ត្រីនៅប្រទេសកុងហ្គោគ្មានការធ្លាក់ចុះឡើយ ៕