អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័របរទេស mirror ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានយុវជនម្នាក់ បានប្រកាសលក់ខ្លួនក្នុងតម្លៃ ២.៥០ផោន ខណៈដែលខ្លួនបានស្វែងរកការងារធ្វើជាច្រើនកន្លែង តែមិនទទួលបានភាពសមប្រកប។

Jack Hill មានអាយុ ១៨ឆ្នាំ បាននិយាយថា គាត់បានប្រកាសលក់ខ្លួនបែបនេះ ព្រោះត្រឹមរយៈពេលមួយអាទិត្យ គាត់បានដាក់ពាក្សសុំធ្វើការជាង ១០ កន្លែង តែលទ្ធផល មិនទទួលបានអីមួយសោះ។ គាត់ជាសិស្សដែលរៀនថ្នាក់ក្រៅម៉ោង ផ្នែកមេកានិក នៅក្នុងមហាវិទ្យាល័យមួយ​ ដោយសារមានការលំបាកក្នុងជីវភាពរស់នៅពេក គាត់ក៏បានដើរដាក់ រកការងារធ្វើ​ តែឥតប្រជោយជន៍ទេ ដូច្នេះមានតែប្រកាសលក់ខ្លួន ដូចក្នុងតម្លៃខាងលើ។

width=457

យុវជន​ Jack Hill

គាត់បានបន្ដថា ដំបូងឡើយ គាត់ចង់ធ្វើការការងារ ដែលទាក់ទងទៅនឹងជំនាញរបស់គាត់ តែ បន្ទាប់ពីបានដាក់លក់ខ្លួនហើយ គាត់បាននិយាយថា អោយតែគេជួលគាត់ ទោះបីកិច្ចការអ្វី​​ ក៏គាត់ធ្វើដែរ។

គួរបញ្ចាក់ផងដែរថា  Jack Hill រស់នៅក្នុងទីក្រុង Middlesbrough ដែលជាទីក្រុងលំដាប់ទីបីដែលគ្នានការងារធ្វើ ក្នុងប្រទេសអង់គ្លេស។ បើអ្នកណា អាចជួយស្វែងរកការងារគាត់ធ្វើបានសូមទូរសព្ទទៅកាន់​​ 07733 163389 ៕

ដោយ៖​ វត្ដីប្រភព៖ mirror