រុស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រ Newsday កាពពីថ្ងៃទី ០៤តុលាម្សិលមិញនេះ ថាភ្លុកដំរីបុរាណ ក៏ដូចជាបំណែកសាកសពរបស់វាផ្សេងៗទៀត ត្រូវបានប្រជាពលរដ្ឋជួបប្រទះ នៅក្រោមពុំនងផ្នត់ដីមួយកន្លែង ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសរុស្ស៊ី។

បើតាមការផ្សាយរបស់ពត៌មាន ABC ប្រចាំប្រទេសរុស្ស៊ី បានអោយដឹងថា ភ្លុកដំរីដែលមានអាយុកាលវែងនេះ គឺត្រូវបានក្មេងប្រុស ដែលមានឈ្មោះថា Yevgeny Salinder មានវ័យ១១ឆ្នាំ បានជួប្រទះក្នុងតំបន់ដែលគេរស់នៅសព្វថ្ងៃ ពោលគឺស្ថិតក្នុងតំបន់ Taymyr ភាគខាងជើងនៃប្រទេសរុស្ស៊ីតែម្ដង។ តាមការបង្ហាញរបស់ក្រុមអ្នកបុរាណវិទ្យាប្រទេសនេះ បានអោយដឹងថា ភ្លុកដំរីបុរាណ និងបំណែកសាកសពរបស់វា គឺមានអាយុកាល ៣០,០០០ ឆ្នាំមកហើយ តែវាក៏អាចបន្សល់ទុកនូវចំណែកឆ្អឹង និងភ្លុកដ៏មានតម្លៃប្រមាណជា ៥០០kg ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកបុរាណវិទ្យាបាននាំយកភ្លុកដំរី និងបំណែកសាកសពនេះទៅទុកក្នុងសារមន្ទីរ នៃប្រទេរុស្ស៊ីផងដែរ៕
ដោយ៖ សីហាប្រភព៖ newsday