ព្រះវិហារៈ យោងតាមប្រភពព័ត៌មានពីតំបន់ ប្រាសាទព្រះវិហាររបស់ខ្មែរ បានឲ្យដឹងនៅរសៀលថ្ងៃទីសៅរ៍ ទី០៦ ខែ មេសា ថា យន្តហោះ ស៊ើបការណ៍ របស់ថៃមួយគ្រឿង បានហោះចូលដែនដីខ្មែរ ក្បែរតំបន់ប្រាសាទព្រះវិហារ នៅវេលាម៉ោង ២ និង៣០នាទីរសៀល បន្ទាប់ពីយន្តហោះស៊ើបការណ៍ប្រភេទនេះ បានហោះចូលដីខ្មែរ ជាលើកទី១ នៅវេលាម៉ោង ៩ និង៤០នាទីព្រឹក ក្បែរតំបន់ប្រាសាទព្រះវិហារ។

ប្រភពព័ត៌មានពីប្រាសាទព្រះវិហារបានឲ្យដឹងថា យន្តហោះដែលហោះចូលមកដីខ្មែរនេះ អាចជាប្រភេទស៊ើប ការណ៍ BM2 ហើយទាហានខ្មែរ នៅក្បែរប្រាសាទព្រះវិហារ កំពុងតាមដានដោយយកចិត្តទុកដាក់ទីបំផុត ព្រោះ មានបទបញ្ជា។

ប្រភពព័ត៌មានពីប្រាសាទព្រះវិហារ បានឲ្យដឹងឥឡូវនេះ ទាហានរបស់ខ្មែរ កំពុងត្រៀមរួចជាស្រេចហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះប្រភេទស៊ើបការណ៍របស់ថៃ បានហោះចូលដីខ្មែរនៅក្បែរតំបន់បុស្បូវ ជាំតែ ឆ្ពោះ ទៅពាក់ស្បែក ឆ្ពោះទៅម្តុំថ្មី៣ដុំ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល