តាមគេហទំព័រ Neowin.net, HTC កំពុងតែអភិវឌ្ឍឧបករណ៍មួយប្រើ Windows Phone 8 ដែលមានរូបរាងខាងក្រៅស្រដៀងនឹង HTC One (ប៉ុន្តែមិនដូចទាំងស្រុងនោះទេ)។ ឧបករណ៍នេះត្រូវបានគេកំណត់ថានឹងប្រើ អេក្រង់ទំហំចន្លោះពី 4 ដល់ 5 និងមានសំបកធ្វើពីលោហធាតុ។បច្ចេកវិទ្យាសម្លេង Beats Audio ក៏នឹងមានមុខនៅលើឧបករណ៍នេះ ដូចនឹង HTC 8S និង 8Xផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា វានឹងមកជាមួយនឹង Windows Phone 8 GDR3 - Version Update ដែលត្រូវបានចចាមអារាមថានឹង Support បណ្តាឧបករណ៍ដែលមានទំហំអេក្រង់ពី5-6 និងកំរិតពន្លឺ Full-HD

/

រូបភាពតំណាង

លទ្ធភាពច្រើន (បើទោះជាមិនទាន់បានបញ្ជាក់ច្បាស់លាស់) HTC នឹងបំពាក់បច្ចេកវិទ្យាកាមេរ៉ាUltrapixel ដល់គំរូ Windows Phone អាថ៌កំបាំងនេះ។ វាត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ៕

ដោយ៖ សិលាប្រភព៖ TTE