បន្ទាប់ពីទទួលបានជោគជ័យនៅចិន និងតៃវ៉ាន់ Xiaomi បន្តធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលស្មាតហ្វូន MI 3 ជាងម៉ឺនគ្រឿងរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ដាច់អស់ពីឃ្លាំង ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី នៅឥណ្ឌា។

/

ស្មាតហ្វូនដែលត្រូវបានផលិតដោយក្រុមហ៊ុនចិន Xiaomi កំពុងក្លាយជាផលិតផល hot នៅក្នុងបណ្ដាប្រទេសជាច្រើន ក្នុងពិភពលោក។ ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ទើបតែបញ្ចេញលក់ ស្មាតហ្វូន MI 3 ចំនួន ១៥.០០០ គ្រឿង នៅឥណ្ឌា ហើយផលិតផលទាំងនេះ ត្រូវបានគេលក់អស់ពីឃ្លាំង ក្នុងរយៈពេលត្រឹមតែ ២វិនាទី។ សេចក្ដីរាយការណ៍ បានឱ្យដឹងថា អតិថិជនជាច្រើន រអ៊ូរទាំអំពីល្បឿននៃការលក់ចេញបែបនេះ ធ្វើឱ្យពួកគេមិនអាចទិញបានតាមចិត្ត ហើយត្រូវរង់ចាំដល់ថ្ងៃទី ១២សីហា ដែលជាថ្ងៃបញ្ចេញលក់ លើកទីពីរ។

width=319

ស្មាតហ្វូន Xiaomi MI 3 មានតម្លៃ ២៣០ដុល្លារអាមេរិក ដោយមានអេក្រង់ 5 inch Full HD, ឈីប Snapdragon 800 2,3 GHz, RAM 2 GB, ថ្ម 3.050 mAh, កាមេរ៉ា ១៣ចុច និងមានរូបរាងស្រស់ស្អាត។

នៅក្នុងសប្ដាហ៍នេះដែរ ក្រុមហ៊ុនស្រាវជ្រាវ Canalys អះអាងថា Samsung បានធ្វើឱ្យបាត់បង់តំណែងរបស់ខ្លួន នៅក្នុងប្រទេសចិន ទៅលើដៃ Xiaomi ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics ក៏បានឱ្យដឹងថា Xiaomi បានជាប់ក្នុងបញ្ជី top 5 នៃក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតក្នុងពិភពលោក នាត្រីមាសទីពីរ ឆ្នាំ ២០១៤ ឈរពីលើ ទាំង LG, Sony ។ល។

width=512

មូលហេតុដែលនាំឱ្យ Xiaomi ទទួលបានជោគជ័យបែបនេះ គឺការផលិតស្មាតហ្វូនដែលមានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់ ប៉ុន្ដែមានតម្លៃទាប។ ក្រុមហ៊ុននេះ ដាក់លក់ផលិតផលរបស់ខ្លួន នៅតែលើអ៊ីនធឺរណែត ដូច្នេះ ក៏មិនត្រូវចំណាយប្រាក់ច្រើន។ ថ្វីបើទទួលបានជោគជ័យ ក៏ប៉ុន្ដែ Xiaomi កំពុងតែជួបបញ្ហា ទាក់ទិននឹងការចោទប្រកាន់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុន បានប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដោយសម្ងាត់ ដើម្បីបញ្ជូនទៅកាន់ Server នៅក្នុងប្រទេសចិន។ យ៉ាងនេះក្ដី តំណែង Xiaomi ក៏ធ្លាប់បានចេញមកបកស្រាយ និងបដិសេធការចោទប្រកាន់នេះផងដែរ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena