បង្ហាញខ្លួនជាមួយ iPhone 4S, Siri ទទួលបានការពេញនិយម និងកោតសរសើរជាច្រើនពីអតិថិជនប្រើប្រាស់។នៅលើប្រព័ន្ធប្រតិបត្តិការ iOS 6 ថ្មី, Apple បានបន្តការអាប់ហ្គ្រេដ Siriកាន់តែឆ្លាតវៃ និងធ្វើឲ្យ iFan ភ្ញាក់ផ្អើលជាមួយនឹងភាពកំប្លុកកំប្លែងរបស់ផលិតផលនេះ។
ដើម្បីបង្ហាញថា Siri ពិតជាឆ្លាតវៃយ៉ាងណា, សមាជិក Matthiasiam នៅលើ YouTube ទើបតែបង្ហោះនូវវីដេអូបែបកំប្លែងជុំវិញ iPhone 5។ នៅក្នុង Clip, Siri ហាក់ដូចជាចងចាំរឿងរ៉ាវណាត់ជួបក្នុងអតីតកាលរបស់បុរសម្នាក់។ ព្រោះតែបានចែកផ្លូវគ្នាទើប Siri មិនអនុញ្ញាតឲ្យម្ចាស់របស់ខ្លួនហៅទូរស័ព្ទទៅនារីម្នាក់នោះ។
បុរសម្នាក់នេះកំពុងនិយាយតវ៉ាជាមួយ Siri នៅលើ iPhone 5
Siri បានធ្វើការចងចាំដោយខ្លួនឯង គ្រប់រឿងទាំងអស់ដែលបុរសជាម្ចាស់ទូរស័ព្ទបានធ្វើ ការពីអតីតកាល បើទោះជាបុរសម្នាក់នេះមិនបានចាំថាខ្លួនធ្លាប់ណាត់ជួបជាមួយនារីណាក៏ដោយ។ទស្សនា និងសើចលេងជាមួយវីដេអូបែបកំប្លែងនេះដូចខាងក្រោម ៖
ដោយ៖ សិលាប្រភព៖ k14