ភ្នំពេញ ៖ រថយន្ដសាមុយមន្ទីរ ពេទ្យព្រះកុសុមៈ បុករថយន្ដលុច្សស៊ីស៣០០ ពីក្រោយ ម្នាក់ៗជជែក យកត្រូវតែរៀងៗខ្លួន នាំឲ្យស្ទះចរាចរគេឯង ចំណែកនគរបាលវិញ មិនដឹងនៅឯណា នាំឲ្យមហាជន រិះគន់ថា ថាអ្នកបើកបរទៅ មិនចេះយល់យោគគ្នា ឫមិនទទួលខុសត្រូវ ចំពោះកំហុស របស់ពួកគេ ចុះ នគរបាលចរាចរវិញនៅទីណា បានជាទុកឲ្យភាគីទាំងពីរ ឈ្លោះគ្នាបែកផ្សែង នៅកណ្ដាលផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ព្រឹលកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចភ្លើងស្ដុបជិត គល់ ស្ពាន អាកាស៧មករា លើផ្លូវ កម្ពុជាក្រោម ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌតទួលគោក រាជធានីភ្នំពេញ។

រថយន្ដសាមុយ ដែលបុកគេពីក្រោយយ៉ាងពេញ ទំហ៊ឹងជារបស់មន្ទីរពេទ្យព្រះកុសុមៈ ពាក់ស្លាក លេខ រដ្ឋ១២ ២. ០២២១ ចំណែករថយន្ដលុច្សស៊ីស ដែលត្រូវគេបុកគូថពីក្រោយ នោះពណ៌ទឹកដោះគោ ពាក់ស្ថាកលេខ ភ្នំពេញ 2P-1196 ។

គេមិនដឹងថា ថ្មើរណាទេ ទើបពួកគេឈប់ឈ្លោះគ្នា ហើយនៅពេលណា ទើបមាននគរ បាលចរាចរមកដោះស្រាយនោះទេ ព្រោះម្នាក់ៗ ធ្វើដំណើរចៀសឲ្យតែផុត ដើម្បីបន្តដំណើរទៅកាន់គោលដៅរៀងៗខ្លួនតែប៉ុណ្ណោះ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល