ក្រៅពីដាក់ឱ្យនៅដោយឡែក ឈាមរបស់អ្នកជម្ងឺដែលស្ថិតក្នុងការសង្ស័យថា មានផ្ទុកជម្ងឺ Ebolaនេះ ក៏ត្រូវបានគេនាំតាមយន្ដហោះ ទៅឱ្យមន្ទីរអនាម័យជម្ងឺឆ្លងមជ្ឈឹម ស្ថិតនៅក្រុងហាណូយ ដើម្បីធ្វើការពិសោធ ហើយលទ្ធផលដំបូង បង្ហាញថា ៩៩% មិនមានផ្ទុកមេរោគ Ebola ប៉ុន្ដែ ក្រុមគ្រូពេទ្យ នៅតែតាមដានដោយប្រុងប្រយ័ត្នបំផុត។

កាលពីព្រឹកនេះ អគ្គនាយករងនៃមន្ទីរសុខាភិបាលខែត្រ ដាណាំង ឱ្យដឹងថា ៖ “យោងតាមព័ត៌មានពីមន្ទីរអនាម័យជម្ងឺឆ្លងមជ្ឈឹម លទ្ធផលនៃការពិសោធ Real time PCR លើកទីមួយ បង្ហាញថា ៩៩% គឺមិនមានរោគ Ebola នៅលើអ្នកជម្ងឺនេះទេ”។
យ៉ាងនេះក្ដី លោកស្រីវេជ្ជបណ្ឌិតខាងលើ ថ្លែងថា គេត្រូវរង់ចាំលទ្ធផល ១% ទៀត ដើម្បីអាចបញ្ជាក់ថា តើអ្នកជម្ងឺនេះ មានផ្ទុក Ebola ដែរ ឬអត់។ ប្រសិនលទ្ធផល ១០០% បញ្ជាក់ថា មិនមានមេរោគ Ebola នោះ អ្នកជម្ងឺនេះ នឹងត្រូវបានព្យាបាលជម្ងឺគ្រុន ដែលត្រូវបានរកឃើញកាលពីម្សិលមិញ។ ប៉ុន្ដែ អ្នកជម្ងឺនេះ ក៏នៅតែត្រូវបានតាមដានសុខភាពចំនួន ជាង ២០ថ្ងៃទៀត។

ព្រលានយន្ដហោះអន្តរជាតិ ខែត្រ ដាណាំង ប្រទេសវៀតណាម បំពាក់ប្រព័ន្ធវាស់កំដៅអ្នកដំណើរ
គួររំលឹកថា កាលពីថ្ងៃទី ១ វិច្ឆិកា អ្នកជម្ងឺម្នាក់ មានស្រុកកំណើតនៅខែត្រ ថាញ់ហ្វា មានជម្ងឺគ្រុនក្ដៅ និងបានចូលមន្ទីរពេទ្យមួយនៅខែត្រ ដាណាំង។ បុរសដែលមានអាយុ ២៨ឆ្នាំនេះ ឱ្យបានប្រាប់ថា ខ្លួនទើបតែត្រឡប់មកពីធ្វើការនៅប្រទេស Guinea ។ ដោយមានការសង្ស័យ អ្នកជម្ងឺនេះ ក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរវេជ្ជសាស្ដ្ររបស់ ដាណាំង ដើម្បីពិនិត្យ និងព្យាបាល ទៅតាមវិធីដែលគេព្យាបាលអ្នកជម្ងឺ Ebola ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Vnexpress