លទ្ធភាពច្រើន ដែលម៉ូដែល iPhoen តំលៃទាប របស់ Apple នឹងមាន ៥ពណ៌ផ្សេងគ្នា ហើយមានតំលៃលក់ ចាប់ពីតំលៃ ៣៥០ ដុល្លារ សំរាប់ Version 16 GB។

បណ្តាព័ត៌មាន និងរូបភាពរបស់គំរូ iPhone តំលៃទាបពី Apple ទើបតែបន្តលេចចេញចចាមអរាមដែលលើកនេះ លេចចេញពីគេហទំព័រ Apple Daily របស់ តៃវ៉ាន់។

បើតាមប្រភពព័ត៌មានដែលបានបង្ហោះ រួមជាមួយរូបភាព ផលិតផលនេះ នឹងមាន ៥ពណ៌សំរាប់អតិថិជនជ្រើសរើស រួមមាន ពណ៌ក្រហម លឿង ស បៃតង និងផ្ទៃមេឃ ពោលមិនមាន Version ពណ៌ខ្មៅទេ។ តំលៃលក់របស់ iPhone Light ត្រូវបានគេសង្ឃឹមថា នឹងដាក់លក់ចាប់ពីតំលៃ ៣៥០ដុល្លារ សំរាប់ Vesion 16 GB និងកើនឡើង ១០០ ដុល្លារ បន្តបន្ទាប់សំរាប់ Version 32 GB និង 64 GB។

/

តាមប្រភពព័ត៌មានជាច្រើនកន្លងមក iPhone Light នឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខនេះ ពោលគឺរួមជាមួយ iPhone 5S ក៏ដូចជាពេលវេលា នៃការដាក់បញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការ iOS 7 ផងដែរ៕

ដោយ៖ សិលាប្រភព៖ VE