ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ សរ   បញ្ជាក់អោយឃើញ ពីប្រតិបត្តិការ ជាក់ស្តែង ក្នុងការដឹកកំទេចកំទីយន្តហោះម៉ាឡេស៊ី MH17 ដែល   បាន ធ្លាក់កាលពីពេលកន្លងទៅនោះ តាមរយៈផ្លូវដែកនៅឯស្ថានីយ៍រថភ្លើង Pelageevskaya ឆ្ពោះទៅកាន់ទីក្រុង Kharkov ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។

/

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស រុស្ស៊ីធូដេ   អោយដឹងថា ទូររថភ្លើងទាំង ១២ ទូរ ផ្ទុកទៅ ដោយបំណែកកំទេចកំទី យន្តហោះធ្លាក់ MH17 គឺមានការផ្សាភ្ជាប់  ជា មួយនឹងក្រុមអ្នកតាមដានស៊ើប អង្កេត ប្រឹក្សាសុវត្ថិភាពប្រទេសហូឡង់ ក៏ដូចជា មានការអមដំណើរ    ដោយ ក្រុម   អ្នក សង្កេតការណ៍ OSCE រួមទាំងក្រុមមន្រ្តីប៉ូលីស ដែលប្រកាសតាំងខ្លួនជារដ្ឋឯករាជ្យ នៃសាធារណៈ  រដ្ឋ Donetsk ។​ របា យការណ៍អះអាងបន្ថែមអោយដឹងថា បំណែកកំទេចកំទីយន្តហោះ ធ្លាក់ MH17   ទាំងនោះ នឹងយកទៅ ធ្វើការស្រាវជ្រាវ ក៏ដូចជា ស៊ើបអង្កេត ល្គិកណា វត្តមានរបស់វា បានទៅ   ដល់ទីក្រុង Kharkov ប្រទេស អ៊ុយក្រែន មុននឹងហោះទៅកាន់ប្រទេស ហូឡង់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ទៅលើបំណែកកំទេចកំទី យន្តហោះធ្លាក់ទាំងនេះ ។

/

សូមរំឮក   ផងដែរថា យន្តហោះដឹកអ្នកដំណើរ MH17 របស់អាកាស ចរណ៍  ម៉ាឡេស៊ី ដែលធ្វើ ដំណើរ ចេញពីអាកាសយានដ្ឋាន អាំស្ទែរដាំ ប្រទេស ហូឡង់ ឆ្ពោះទៅ អាកាស យានដ្ឋាន  កូឡាឡាំពួរប្រទេស ម៉ាឡេស៊ី ត្រូវបានមីស៊ីលបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ខណៈធ្វើដំណើរ  មកដល់ដែនអាកាស ភាគខាតកើត អ៊ុយក្រែន គឺនៅតំបន់ ដូណេក ដែលគ្រប់គ្រងដោយ ក្រុម  បំបែក   រដ្ឋគំាទ្រប្រទេសរុស្ស៊ី បណ្តាលឲ្យអ្នកនៅលើនោះទំាង ២៩៨នាក់ស្លាប់ទំាងអស់៕

/

ប្រែសម្រួល ៖ កុសលប្រភព ៖ រុស្ស៊ីធូដេ