ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សច្រើនជាង ៣០  នាក់ រងរបួសធ្ងន់  និងស្រាល បន្ទាប់ពីមានការវាយប្រហារពីសំណាក់ទឹករលក កំពស់ដល់ទៅជាង ២០ ម៉ែត្រ  នៅឯមាត់ទន្លេមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ។

ជាការពិត  កំលាំងបោកបក់ដ៏មានឥទ្ធិពល របស់ទឹករលកកំពស់ជាង ​ ២០ ម៉ែត្រនេះ បានធ្វើអោយខូចខាតនូវជញ្ជាំងការពារទឹកមួយចំនួន   នៅតាមបណ្តោយមាត់ទន្លេ Qiantang Riverជិតក្រុង Hainin ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន ។

គួររំឭកផងដែរថា កម្លាំងទឹករលកដ៏មានឥទ្ធិពល អាចកើតឡើងទៅបាន ខណៈពេលដែលតំបន់នេះ ក៏កំពុងតែជួបនឹងគ្រោះធម្មជាតិ ខ្បល់ព្យុះទីហ្វុង Trami    យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា កំលាំងទឹករលក   ដែលបានបោកបក់  និង បានវាយប្រហារអោយមនុស្សរងរបួសដល់ទៅជាង ៣០  នាក់លើកនេះ  គឺជាការវាយប្រហារដែលមិនធ្លាប់មាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បណ្តាអ្នកទទួលរងរបួស   ក៏កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ស្របពេលដែលគ្មានរបាយការណ៍ណាមួយ បញ្ជាក់ថាមិនមនុស្សស្លាប់បាត់បង់ជីវិតអ្វីនោះទេ៕

* ព័ត៌មានអន្តរជាតិ ដែលទើបតែនឹងកើតឡើង មកពីជុំវិញពិភពលោក មាននៅខាងក្រោម

- វីដេអូ ក្រឡាប់រថយន្តប៊ើសដឹកអ្នកលេងល្បែង ទៅកាន់កាស៊ីណូរបួសច្រើនជាង៥០ នាក់- យុវតីវ័យ ២០ ឆ្នាំ​ ត្រូវបានឆ្លាមសមុទ្រ វាយប្រហារដាច់ដៃស្តាំ ខណៈនេះ​ បានស្លាប់បាត់ទៅហើយ- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស     ខណៈ  ៣៧  នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ