នេះត្រូវបានចាត់ទុកថា ជាកម្រាស់មួយដ៏ស្តើង ស្មានមិនដល់ សម្រាប់គំរូស្មាតហ្វូនមួយ ហើយនេះក៏ជាហេតុផលមួយ ដែលធ្វើឲ្យវា នៅត្រឹមតែជាទម្រង់ Concept មិនអាចក្លាយជាការពិតបាន ព្រោះវាពិបាកនឹងទៅរួច ក្នុងការផលិតស្មាតហ្វូនមួយ ដែលមានកម្រាស់ តែ 4,5 mm ដូច្នេះ។

តាមរយះគំនិតស្រមៃខាងលើនេះ បូករួមនឹងការដែល Apple ទើបតែបង្ហាញណែនាំនូវ iPad Airផងនោះ លោក FuseChicken (ម្ចាស់ហាងលក់ផលិតផលបច្ចេកទេស មួយរូបនៅអាមេរិច) បានរចនាម៉ូតរូបភាពមួយចំនួន ស្តីពីគំរូ iPhone Air ដែលតាមការំពឹងទុក វានឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ជាមួយនឹងការចនាម៉ូត ថ្មីស្រឡាង ខុសពី iPhone 5S បច្ចុប្បន្ននេះ។

តាមរយះម៉ូដែល Concept នេះ, iPhone Air ត្រូវបានបំពាក់នូវស៊ុមដាក់អេក្រង់ដ៏ស្តើង។ ក្នុងនោះជាមួយនឹងអេក្រង់ទំហំ 4,9 inch ស្មាតហ្វូននៅតែមិនសូវឃើញធំជាងមុនប៉ុន្មានទេ បើប្រៀបជាមួយនឹង iPhone 5S (ត្រូវនឹងអ្វីដែល Apple ចង់ផ្តល់ជូនអតិថិជនរបស់ខ្លួន ការដែលងាយស្រួលកាន់ប្រើប្រាស់ ដោយប្រើដៃតែម្ខាង)។ អ្វីដែលពិសេស កម្រាស់នៃស្មាតហ្វូន Concept នេះ បានថយអស់ដល់ទៅ ៤០% បើប្រៀបជាមួយជំនាន់មុន ពោលគឺមានកម្រាស់តែ 4,5mm ប៉ុណ្ណោះ។

មុននេះ ក៏មានព័ត៌មានចចាមអារាមជាច្រើនមកពី គេហទំព័របច្ចេកវិទ្យាល្បីៗមួយចំនួន បានឲ្យដឹងថា Apple កំពុងតែធ្វើការសាកល្បងពិសោធន៍ នូវគំរូ iPhone អេក្រង់ធំ ដែលអាចឡើងដល់ 6 inch និងមិនមានប៊ូតុង Home។ ប្រភពមួយចំនួនទៀតបានបញ្ជាក់ថា Apple នឹងបង្ហាញនូវគំរូiPhone ថ្មី ២ម៉ូដែលផ្សេងគ្នា នៅក្នុងឆ្នាំ ២០១៤ ដែលមួយមានអេក្រង់ទំហំ 4,8 inch និងមួយទៀតគឺប្រហែល 6 inch។

រូបភាពមួយចំនួន នៃម៉ូដែល concept iPhone Air ដ៏ល្អឯក ទស្សនាដូចតទៅ៖

/

/

/

/

/

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia លក់ Phablet Lumia 1520 ក្នុងតំលៃប្រហាក់ប្រហែល ៧៥០ ដុល្លារនៅវៀតណាម- វីដេអូ៖ ប្រយ័ត្នចាញ់បោករូបថតណា ប្រិយមិត្តទាំងអស់គ្នា- គិលានុបដ្ឋានិកា ៣រូប សុំទោសជាសាធារណៈ ចំពោះទង្វើប្រាសចាកក្រមសីលធម៌ របស់ខ្លួនក្នុងការថតរូបជាមួយសាកសព ក្នុងបន្ទប់សង្រ្គោះ- iPhone 6 អេក្រង់ ៥អ៊ីន Full HD នឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំក្រោយ- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)

ប្រែសម្រួល៖ សិលាប្រភព៖ zing