បាតុករ ពីលិពីន គប់ថ្ម និងពងមាន់លើក្បួនរថយន្ដលោកស្រី Hillary Clinton ក្បួនរថយន្ដ
របស់លោកស្រីរដ្នមន្ដ្រីការបរទេស អាមេរិក Hillary Clinton ត្រូវបានក្រុមបាតុករគប់នឹង
ពងមាន់ ថ្ម និងប៉េងប៉ោងទឹកថ្នាំ នៅរដ្ឋធានី ម៉ានិល ប្រទេស ពីលិពីន ប៉ុន្ដែមិនមានអ្នក
រងរបួសក្នុងករណីនេះទេ។
នគរបាល ពីលីពីន រារាំងក្រុមបាតុករនៅមុខក្បួររថយន្ដរបស់លោកស្រី Clinton
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលទី ១៦ នៅពេលក្បួនរថយន្ដរបស់លោកស្រី
Clinton កំពុងធ្វើដំណើរឆ្ពោះទៅកាន់វិមានប្រធានាធិបតិ នេះបើតាមការឱ្យរបស់ជំនួយការ
អ្នកនាំពាក្យនៃក្រសួងការបរទេស លោក Mark Toner ។

លោក Mark Toner បានថ្លែងថា ៖ �ក្បួនរថយន្ដរបស់រដ្ឋមន្ដ្រីការបរទេសបានជួបប្រទះនឹង
ក្រុមបាតុករប្រមាណពី ៤០ ទៅ ៥០ នាក់ ពួកគេបានគប់ប៉េងប៉ោងដែលមានផ្ទុកទឹកថ្នាំ
លាប និងស៊ុតទៅលើរថយន្ដដែលនៅមុខគេ។ ក្រៅពីនេះ ក្រុមបាតុករក៏បានគប់ថ្មផងដែរ។
ចុងក្រោយ ក្បួនរថយន្ដក៏ត្រូវចាក់ចេញពីទីនោះ ហើយឆ្ពោះទៅកាន់កន្លែងប្រជុំបន្ទាប់� ។

លោក Toner បានឱ្យដឹងថា លោកស្រី Clinton មិនបានទទួលរងរបួសអ្វីនោះទេនៅក្នុង
ព្រឹត្ដិការណ៍នេះ។

គួររំឮកថា កាលពី ១២ ឆ្នាំមុន អាមេរិក និង ពីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
មួយដែលបានចែងថា ទាហាន អាមេរិក ដែលមានទោសនៅ ពីលិពីន នឹងមិនត្រូវបានគេ
ដាក់ទោសតាមច្បាប់នៃប្រទេសនេះ ដូច្នេះឆ្លៀតឱកាសដែលលោកស្រី Clinton មកធ្វើ
ទស្សនកិច្ច ក្រុមអ្នកប្រឆាំងក៏បាននាំគ្នាសំដែងការមិនពេញចិត្តបែបនេះ។

លោកស្រី Clinton បានមានវត្តមាននៅក្នុងប្រទេស ពីលីពីន នៅក្នុងពិធីខួរ ៦០ ឆ្នាំនៃការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងការពារសន្ដិសុខរួមរវាងប្រទេសទាំងពីរ អាមេរិក និង ពីលីពីន។

នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី ១៦ កន្លងទៅ លោកស្រី Clinton បានចុះហត្ថលេខា
លើប្រកាសមួយរបស់ ក្រុង ម៉ានិល តាមរយៈនេះ ប្រទេសទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិ
ការណ៍រួមគ្នាក្នុងវិស័យមួយចំនួនដែលភាគីទាំងពីរកំពុងយកចិត្តទុកដាក់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ smashyevent