ក្រុមយក្សរបស់អស់គ្លេស បិសាចក្រហម Manchester United ទើបតែចាប់ផ្តើមបើក ការប្រកួតAsia Summer Tour កំដៅសាច់មុនការប្រកួត English Premier League មកដល់ តែជាអកុសលRooney ត្រូវត្រលប់មកអង់គ្លេសវិញ ដោយសាតែរបួសពេលហ្វឹកហាត់ ។

RooneyRooney ដែលបានហោះហើរទៅកាន់ប្រទេសថៃ ជាមួយនិងសមាជិកក្រុមទាំងអស់ ដើម្បីធ្វើការប្រកួត Asia Summer Tour នោះបានជួបរឿងអាក្រក់ ក្នុងពេលហ្វឹកហាត់​ ។ Rooney របួសសរសៃរពួរជើង ដែលត្រូវសំរាកព្យាបាលរយៈពេលមួយខែឯណោះ ដូចនេះមានន័យថា ទស្សនិកជននៅអាស៊ីទាំងអស់ ដែលក្រុម Manchester United ត្រៀមធ្វើដំណើរទៅនោះ នឹងមិនបានឃើញមុខកីឡាករម្នាក់នេះទេ ។

Rooneyអ្នកគាំទ្រខ្លះមានការព្រួយបារម្ភថា នេះគ្រាន់តែជាការធ្វើសំដែងរបស់ Rooney ប៉ុណ្ណោះព្រោះតែពាក្យចចាមអារ៉ាមថា Rooney ចង់ចាកចេញពី Manchester United ។ ចំណែកក្រុមនៅអឺរ៉ុបល្បីៗមួយចំនួន ក៏កំពុងតែបញ្ចុះបញ្ចូល ចង់បាន Rooney ទៅលេងផងដែរ វាកាន់តែធ្វើអោយ អ្នកគាំទ្រមានការព្រួយបារម្ភកាន់តែខ្លាំង ៕

Rooney

 

ដោយ ៖ កុសលប្រភព ៖ k14