ក្រុមបិសាចក្រហម Manchester United បានដាក់លោក Jurgen Klopp ជាលំដាប់លេខ ១ក្នុងការជ្រើសរើស ជាគ្រូបង្វឹកជំនួស Sir Alexferguson ពេលលោកចូលនិវត្ត ។Jurgen Klopp សព្វថ្ងៃជាគ្រូបង្វឹករបស់ក្រុម Borrusia Dortmund ដែលទើបតែធ្វើអោយពិភពបាល់ទាត់មានការភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុម Real Madrid ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Champion League ថ្មីៗនេះ ។ លោក Jurgen Klopp ត្រូវបានលោក SirAlexferguson ណែនាំនឹងផ្តល់ដំបូន្មានដល់ក្រុម Manchester United ថាបើចង់រកអ្នកជំនួសគឺអាចយក Jurgen Klopp បានព្រោះគេមានសមត្ថភាពខ្ពស់ និង ប្លែកពីគ្រូបង្វឹកដទៃ ។
ទោះជាយ៉ាងនេះក្តី ក្រុម Manchester United បានកំពុងព្រួយបារម្ភថាក្លាចមានគេដណ្តើម JurgenKlopp បាត់ព្រោះមានក្រុមដទៃទៀតចង់បានលោកច្រើនណាស់ដែរ ម្យ៉ាងលោក Sir Alexfergusonចូលនិវត្តនៅរដូវកាល ២០១៣-២០១៤ ឯណោះអញ្ចឹងហើយទើប Manchester United អាចនឹងយឺតពេលក្នុងការចរចារជាមួយ Jurgen Klopp ៕

ដោយ៖ លីលីប្រភព៖ K14