ប្រភពព័ត៌មានសន្តិសុខមួយនៅរដ្ឋធានីប្រទេសម៉ាលីនិយាយថា បុរសប្រដាប់អាវុធម្នាក់បានគប់គ្រឿងផ្ទុះចូលមុខស្ថានទូតបារាំងប្រចាំក្រុងបាម៉ាកូ ប្រទេសម៉ាលី មុនពេលត្រូវចាប់ខ្លួនកាលពីថ្ងៃទី៥ មករា ។ ជននេះកាន់កាំភ្លើងខ្លីស្វ័យប្រវត្តិមួយដើម គ្រឿងផ្ទុះមួយនិងគ្រាប់បែកដៃមួយគ្រាប់ ។ រូបគេក៏បានបាញ់ជាច្រើនគ្រាប់ប្រឆាំងខ្លោងទ្វារស្ថានទូត ។#ការផ្ទុះបណ្តាលឱ្យមនុស្សម្នាក់ត្រូវរបួសស្រាលដែលមនុស្សនេះជាបុគ្គលិកស្ថានទូតជនជាតិ ម៉ាលី ។ ស្ត្រីអ្នកនាំពាក្យរងរបស់ក្រសួងការបរទេសបារាំងលោកស្រី CHRISTINE FAGESថ្លែងថា ការស៊ើបអង្កេតមួយកំពុងធ្វើតែលោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយណាទៀតឡើយ ។#កាលពីខែសីហា ឆ្នាំ២០០៩ ក្នុងរដ្ឋធានីប្រទេសម៉ូរីតានីជិតខាងយុវជនម្នាក់បានធ្វើឱ្យផ្ទុះនៅជិតស្ថានទូតបារាំងបណ្តាល ឱ្យត្រូវរបួសស្រាលដល់តំរួតបារាំង២នាក់ ព្រមទាំងនារីម៉ូរីតានីម្នាក់ ។ ក្រុមអាល់កៃដាបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតនេះ៕